អាជ្ញា​ធរ​និងអង្គភាពស៊ីម៉ាក់ ​ចុះ​អប់រំ​ម្ចាស់អាជីវកម្មកែច្នៃដែក​ ឲ្យ​យល់ដឹងពី​គ្រោះថ្នាក់​គ្រាប់​មិន​ទាន់​ផ្ទុះ សូមរាយការណ៍ជូនសមត្ថកិច្ចភ្លាមបើបានឃើញគ្រាប់ទាំងនោះ

ខេត្តត្បូងឃ្មុំ​ ៖​ សង្គ្រាមរាប់ទស​វត្សរ៍បាន​បន្សល់ទុកឲ្យ​ប្រទេស​កម្ពុជានូវ​គ្រាប់​មីន​ ហើយ​និងគ្រាប់​មិន​ទាន់​ផ្ទុះរាប់​លាន​គ្រាប់​ដែល​សម្លាប់​ហើយ​និង​ធ្វើ​ឲ្យរបួសមនុស្ស​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ។​ ​ឯការ​អប់រំមនុស្ស​ជំនាន់​ក្រោយអំពី​របៀប​ជៀស​វាង​កំទេច​សំណល់​នែ​សង្គ្រាមជា​រឿងសំខាន់​ណាស់​ ។

កាលពី​ម្សិលមិញ​ ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ ២០២០​ កម្លាំងអធិ​ការដ្ឋានន​គរបាល ស្រុកត្បូងឃ្មុំ​ ចុះសហការជាមួយអង្គ ភាពCMAC​ ដេីម្បី​រៀបចំ​បង្រៀន​ពីការ
អប់រំ អំពីផលបះ ពាល់គ្រាប់មិនទាន់ផ្ទុះ ដល់ម្ចាស់អាជីវកម្ម ជាងដំដែក​ចំនួន០២កន្លែង​ ដែលស្ថិតនៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំអោយ​ ទទួល​បាន​ការ​យល់ដឹង​ ក្រោយ​មកពួក​ គាត់បានប្រគល់ក្បាលគ្រាប់155m.m ចំនួន០៣គ្រាប់ ។

បច្ចុប្បន្នគ្រាប់ ខាងលើ ប្រគល់ជូនអង្គភាព CMAC យកទៅកម្ទេច ចោល ។

សមត្ថកិច្ច​ ក៏​ដូចជា​អង្គគភាព CMAC​សូមអំពាវនាវដល់ប្រជាពលរដ្ឋបើបាន ឃើញគ្រាប់មិនទាន់ផ្ទុះកាល ពីសម័យសង្គ្រាម មេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕