ស្រ្តីរងគ្រោះជាប្រពន្ឋអំពាវនាវដល់ស្ថាប័ន្តច្បាប់ជួយដាក់ទោស លើប្តីរបស់ខ្លួន ដែល​ប្រើ​អំពើហឹង្សាវ៉ៃប្រពន្ឋ6ដងស្ទើស្លាប់ស្ទើរស់

0

ខេត្ត​កំពង់​ធំ​  ល្បី​កក្រើក​ពេញ​ស្រុក​ស្ទោង ខណៈ​ពេល​ដែល​ បុរសជើងខ្លាំងតែលើប្រពន្ឋខ្លួនឯង ដោយវ៉ៃប្រពន្ឋម្តងហើយម្តងទៀត ស្ទើរតែស្លាប់ រហូតដល់​បាក់ជើង ហើមមុខហើមមាត់ ស្រ្តី​រងគ្រោះ​រត់មកពឹង ប៉ូលិស​ប៉ុស្តិ៍​ រត់ពឹងអធិការស្រុកស្ទោង តែអាជ្ញាធរដែលជាម៉ែ ជាឪ ពុំមានដំណោះស្រាយ បណ្តោយ​ឲ្យជនដៃដល់ជាប្តី វ៉ៃដំច្រំធាក់តាមអំពើចិត្ត។

ជាក់ស្ដែង​បុរស​ជា​ប្តី​ ដែល​ត្រូវ​បាន​គេដឹងថា ល្បី​ជើងខ្លាំង​ខាងប្រើអំពើហឹង្សាទៅប្រពន្ធដែលជាជនរងគ្រោះ បាន​ធ្វើ​សកម្មភាព​ វ៉ៃធាក់បណ្តាលឲ្យ ប្រពន្ធ​របួសស្ទើរសុះសាច់ ជាំមុខជាំមាត់ និងតាមរាងកាយ ត្រូវ​បាន​លោកវរសេនីយ៍ត្រី ឃុន ភារ: មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង រួម​ទាំង​មន្ត្រី​ក្រោមឨវាទ ចាប់ឃាត់ខ្លួន បុរស​ជាប្តីឈ្មោះ.ត្រេង ឡូញ (ហៅស្វិត) ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិកំពង់ក្តី, ឃុំកំពង់ចិនត្បូង, ស្រុកស្ទោង, ខេត្តកំពង់ធំ កាលពីវេលាម៉ោង 16:00នាទី ថ្ងៃទី08 ខែ08 ឆ្នាំ2020 ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។

យោង​តាម​សេចក្តី​រៀបរាប់​របស់​ជនរងគ្រោះ​ជាប្រពន្ឋ ឈ្មោះ​ កែ ឌីណា ភេទស្រី អាយុ37ឆ្នាំ រស់នៅភូមិកំពង់ក្តី, ឃុំកំពង់ចិនត្បូង, ស្រុកស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​រងទុក្ខ​វេទនា​ជាខ្លំាង ដោយសារ​ប្តី​របស់​នាង​ឈ្មោះ​ ត្រេង ឡូញ (ហៅស្វិត) តែង​តែ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​ ជាបន្តបន្ទាប់ ដោយការវ៉ៃដាំច្រំធាក់ រហូត​បាក់ជើងម្តងមកហើយ តែ​នាងតែងតែលាក់បាំងនឹងម្តាយ និងបងប្អូន ដោយ​មិនចង់ឲ្យគេដឹងទេ ដោយសារប្តីរូបនេះ នាងជាអ្នកសម្រេចចិត្តយកដោយខ្លួនឯង។

ប្អូនស្រី​ កែ ឌីណា បាន​បន្ត​ថា​ ប្តី​របស់​នាង​បានវ៉ៃធ្វើបាបសរុបទាំងពេលនេះ 6ដងហើយ ហើយកន្លងមកប្អូនបាន ទៅដាក់ពាក្យប្តឹងទៅប៉ុស្ត៍រដ្ឋបាលកំពង់ចិនត្បូង តែមេប៉ុស្ត៍ថា មិនហ៊ានដោះស្រាយ ហើយ​ធ្លាប់ប្តឹងនៅសាលាស្រុកស្ទោង ក៏មន្រ្តីស្រុកមិន ហ៊ានដោះស្រាយ ហើយថែមទាំងជម្រុញឲ្យនាងទៅដាក់ពាក្យនៅតុលាការ តែនាងបានត្រឹមតែក្តីអស់ សង្ឃឹម​ដោយសារតែ ពេលមានទុក្ខ រត់ពឹងអាជ្ញាធរ ដល់អាជា្ញធរមិនដោះតើឲ្យនាងទៅពឹងនណា?…។

ទើបតែ​ពេលនេះ​ ក្រោមការ ដឹកនាំ​របស់​លោក​ស៊ិន វិរ: ព្រះ​រាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្ត​កំពង់ធំ​ បាន​បញ្ជាឲ្យ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្រុក​ស្ទោង​ ដែលសម្របសម្រួលដោយ លោក សាយ វាសនា ចាប់ឃាត់ខ្លួន​ នាំជនដៃដល់
មកចាត់ការតាមនីតិវិធីច្បាប់
តាមពាក្យបណ្តឹងហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន។ដោយ​ប៊ុន​រដ្ឋា​