អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ខេត្តកំពត ផ្តល់ អំណោយសង្រ្គោះបន្ទាន់ជូនប្រជាពលរដ្ឋចំនួន១០គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់!!!

ខេត្តកំពត៖នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោក អូន ខន អភិបាល នៃគណ:អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច រួមជាមួយនិងអាជ្ញាធរមូលដ្ឋានឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងហើរដំបូលផ្ទះចំនួន១០គ្រួសារ កាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅ ស្ថិតនៅក្នុងភូមិស្លាបតាអោន និងភូមិកោះត្រាច ឃុំស្វាយទងខាងត្បូង ដោយក្នុងនោះគ្រួសាររងគ្រោះនីមួយៗទទួលបាននូវ អង្ករ២៥kg, ទឹកត្រី១យួរ, ត្រីខ១យួរ, មី១កេះ,
ខ្លាំ១, កន្ទេល១, កំសៀវ១, ឆ្នាំង១ និងថវិកាចំនួន៥០,០០០៛។

ក្នុងដំណើរសាកសួរសុខទុក្ខ លោកប្រធានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមខេត្តកំពត ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ ផ្តល់ក្តីសង្ឃឹម និងជួយដល់ប្រជាពលរដ្ឋរងទុក្ខលំបាកគ្រប់កាល:ទេស:ទាំងអស់។