ឧត្តមសេនីយ៍ទោ សោម ស៊ុនបន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋលំបាកខ្វះខាត០៤គ្រួសារ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនបន្តនាំយកអំណោយឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត ជាជនពិការ ចាស់ជរា០៤គ្រួសារ រស់នៅភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ។

សកម្មភាពមនុស្សធម៌ដូចភ្លៀងរលឹមរបស់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបាន មហាជនទូទៅមានការកោតសរសើរនូវសកម្មភាពដ៏មមាញឹក ក្នុងការជួយដោះស្រាយដល់ជីវភាពលំបាកខ្វះខាតជូនដល់គ្រួសារអតីតយុទ្ធជនពិការ ចាស់ជរានិងប្រជាពលរដ្ឋមានជីវភាព លំបាកខ្វះខាតរស់នៅក្នុងខេត្តកំពង់ធំ កាលពីវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃអង្គារទី១១ ខែ សីហា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ការងារមនុស្សធម៌ ចុះមូលដ្ឋានដើម្បីដឹងពីសុខទុក្ខរបស់ បងប្អូ​នប្រជាពលរដ្ឋ ត្រូវបានធ្វើឡើង បន្ទាប់ពីបញ្ចប់ភារកិច្ចស្នួលក្នុងអង្គភាព បានឆ្លៀតពេលបន្តដឹកនាំសហការី និងអាជ្ញាធរដែនដី បានទៅជួបសំណេះសំណាលសាកសួរសុខ ទុក្ធជនពិការ ចាស់ជរានិងប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត ០៤គ្រួសារ ទីមួយលោកតា ភិន ជឿន  អាយុ៨៤ ឆ្នាំ ចាស់ជរា និង លោកយាយ ស៊ឹម ប៊ុន អាយុ៨៦ ឆ្នាំពិការភ្នែកទាំងសងខាង រស់នៅក្រោមផ្ទះអ្នកភូមិដោយគ្មានជម្រកស្នាក់នៅ  ។

២/.លោកយាយ យុត  សឿន អាយុ៦៣ឆ្នាំ មាន ជីវភាព លំបាកខ្វះខាតរស់នៅជាមួយកូនស្រីម្នាក់ ស៊ីឈ្នួលលាង ចានឲ្យគេ ។៣/.លោក ស៊ន សុនី អាយុ៤២ ឆ្នាំជាកម្មករដើរស៊ី ឈ្នួលបាញ់ថ្នាំស្រូវឲ្យគេ ចំណែកភរិយារបស់គាត់កំពុង មានជំងឺប្រចាំកាយនិងមានកូនចំនួន ០៤ នាក់រស់ នៅក្នុងបន្ទុក  និងទី៤/.លោកស្រី ជឹង សុជា អាយុ៣៦ ឆ្នាំ ជាស្រ្តីមេម៉ាយ ដែលមានជីវភាពខ្វះខាតទីទ័លក្រ រាល់ថ្ងៃប្រកបមុខរបរដើរ ស៊ីឈ្នួលឲ្យគេនិងមានកូនក្នុងបន្ទុកចំនួន០៤នាក់ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូ.មីចំនួន ០១ កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន ០២ យួរ និងថវិកាមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលានិងនៅគ្រប់ទីកន្លែង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋយើងដែលនៅ មានកម្លាំង មាំមួន ត្រូវតែខិតខំប្រកបរបររកទទួលទាន ដោយសុច្ចចិត្តទៀងត្រង់និងសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ ខិតខំថែរក្សាសុខភាពជៀសវាងពីជំងឺទាំងឡាយពិសេស ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដោយអនុវត្តន៍ឲ្យ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ។

ដោយ ប៊ុន រដ្ឋា