គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះផ្អាកទីតាំងសណ្ឋាគារយីយោ វិន សិនណេស

0

ភ្នំពេញ ៖ ដោយមានការឯកភាពពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃអង្គារ៍ ៦រោច ខែស្ពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា តំណាងលោកអភិបាលខណ្ឌសែនសុខ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ លោកវរៈសេនីយ៍ឯក ជា ចិត្រ្តា នាយការិយាល័យអនុវត្តន៍នីតិវិធី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះផ្អាកទីតាំងសណ្ឋាគារ «វិន សិនណេស» ស្ថិតនៅផ្លូវណតប្រ៊ីត ក្រុមទី៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងនោះដែរ គណៈបញ្ជាការឯកភាពខណ្ឌបានឱ្យម្ចាស់ទីតាំងផ្អាកការទទួលភ្ញៀវ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ និងតម្រូវឱ្យម្ចាស់ទីតាំងធ្វើការស្នើសុំច្បាប់ទីតាំងថ្មី៕