នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីផ្តល់ទីតាំង និងសំរួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន !

ភ្នំពេញ៖នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីផ្តល់ទីតាំង និងសំរួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ងកិច្ចបានឲ្យដឹងថាជនសង្ស័យ០៧នាក់ ៖ ១-ឈ្មោះ អៀ វណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ វិន ចាន់ណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ៣-ឈ្មោះ ឡៅ ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ៤-ឈ្មោះ ស៊្រុន ភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិក្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ , ៥-ឈ្មោះ ភាជ ស៊ីកូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនដី សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ , ៦-ឈ្មោះ ពុធ ខេមរិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ភូមិអង្គរគាត សង្កាត់កន្តួត ខណ្ឌកំបូល , ៧-ឈ្មោះ មាន ស្រីណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

សម្ភារះដកហូតមាន៖ម្សៅក្រាមសថ្លា០៣កូនថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក០២ចំណិតតូច ឧបករណ៍ភ្លេងមួយចំនួន និងទូរសព្ទ័ដៃ០១គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕