ឯកឧត្តមសុខលូ បានអញ្ជើញចែកមួកសុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋ ក្នុងពិធី ពង្រឹង ច្បាប់ចរាចរណ៍ផ្លូវគោក.

0

ខេត្ត​កំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ចែកមួកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដែលបានឆ្លើយសំណួរ ពាក់ព័ន្ធទៅនឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ពិធីនេះត្រូវបានធ្វើឡើង នៅរសៀល ថ្ងៃទី 14 ខែសីហា ឆ្នាំ 2020 ស្ថិតនៅ ក្នុងបរិវេណសួនច្បារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
, ពិធីផ្សព្វផ្សាយ និងរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ សាខា​កាកបាទ​ក្រហម​ ខេត្ត​កំពង់ធំ​ សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ​ ក្នុង​ពិធី​មានការឆ្លើយសំនូរ ចម្លើយ​ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ ទោចក្រយាន​យន្ត​ លើបណ្តោយផ្លូវសាធារណះ និងស្ទង់កំរិតយល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោគថ្មី ក្នុង​គោល​បំណង​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដើម្បី​កាត់​បន្ថយ ការ គ្រោះ​ថ្នាក់​ចរាចរ។
ឯកឧត្តម​សុខ លូ​ ប្រធាន​គណៈ កម្មាធិការសាខាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ឲ្យ ចូលរួម​គោរពច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ពាក់មួក​សុវត្ថិភាព​ ដាក់​ខ្សែ​ក្រវាត់​ បំពាក់​ឧបករណ៍​បច្ចេក​យាន​យន្ត​ឲ្យគ្រប់​ បើក​បរ​ក្នុង​ល្បឿន​តាម​ច្បាប់​កំណត់​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ ដោយសារ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ មានសន្ទុះ​កើនឡើង​ បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​របួស​ ពិការ​ និងបាត់បងទ្រព្យសម្បត្តិ បន្ថែម​លើភារះដល់គ្រួសារមួយចំនួន។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមសុខលូ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួម ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាល មេរោគ កូវីត19 ដោយកាត់បន្ថយ ការជួបជុំ ឬពិធីសាសនា នឹងត្រូវ លាងដៃនិងអាកុល ឬសាប៊ូ ពាក់ម៉ាស នៅ​ពេល​ចូល​រួម​ក្នុង​ចំណោម​មហា​ជន និងសូមកុំភ្លេចខ្លួនឲ្យសោះ បញ្ហាជំងឺកូវិដ19 មិនទាន់​ទៅណាឆ្ងាយពីយើងទេ តែផ្ទុយទៅវិញ​គឺនៅតែរកឃើញជាបន្តបន្ទាប់៕ ដោយ​ប៊ុន​រដ្ឋា​