គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹករវាងទូកបាឡាស្មាច់បុកនិងទូកបាឡាស្មាច់បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 14 ខែសីហាឆ្នាំ 2020 វេលាម៉ោង7.15នាទីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបណ្ដាលឲ្យបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចមាត់ច្រកដីដុសស្ថិតក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង រវាងកាណូតបាឡា(ស្មាច់)បុកនឹងកាណូតបាឡា(ស្មាច់) ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹកបណ្ដាលឲ្យស្លាប់យុវជនម្នាក់ ឈ្មោះ ប៉ិន ម៉ៅ ភេទប្រុស អាយុ23ឆ្នាំ មានទីលំនៅ ភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ក្នុងហេតុការណ៍ខាងលើខូចកាណូតបាឡា(ស្មាច់)ចំនួន02គ្រឿងផងដែរ។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ ផ្សារឆ្នាំងសហការជាមួយកំលាំងការិយាល័យជំនាញបានឃាត់ខ្លួនអ្នកបើកបរ កាណូតបាឡាស្មាច់ ដែលជនបង្កម្នាក់ឈ្មោះ ខុន សុជា ភេទ
ប្រុសអាយុ24ឆ្នាំ មានទីលំនៅ ភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

-បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនខ្លួនមកស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី