ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញបំពាក់សំលៀក បំពាក់ជូនប្រជាការពារចំនួន ៦ភូមិ នៅក្នុងឃុំបន្ទាយស្ទោង

0

ខេត្ត​កំពង់ធំ :ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បាន អញ្ជើញ​ចុះ បំពាក់សំលៀកបំពាក់ជូនប្រជាការពារចំនួន ៤៩​នាក់ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ រួមជាមួយ សហការីនិងអាជ្ញាធរដែនដីនៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

ប្រជាការពារ ដែល​ទទួល​បាន​ទី១ ភូមិស្រោមដែកចំនួន ១១​ នាក់ទី២ ភូមិបន្ទាយស្ទោងចំនួន ១២​នាក់ ទី៣ ភូមិបេងចំនួន ៦នាក់ ទី៤ ភូមិចន្លុះចំនួន ៥​នាក់ ទី៥ ភូមិពោធិ៍ចំនួន​៧​ នាក់ និងទី៦ ភូមិពន្លាជ័យចំនួន​ ៨នាក់ សរុបប្រជាការពារដែលត្រូវបានបំពាក់សម្លៀកបំពាក់ជូននៅពេលនេះគឺមានចំនួន ៤៩​ នាក់ ស្ថិតនៅ៦ភូមិ ក្នុងឃុំបន្ទាយស្ទោង ដែលមានចំនួន១៥ភូមិ ។

លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានរាយការណ៍អំពីសភាពការណ៍ក្នុងឃុំបន្ទាយស្ទោង ហើយក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានបំពាក់សំលៀកបំពាក់ប្រជាការពារនៅឃុំបន្ទាយស្ទោង ជាការបំពាក់លើកទី៣ហើយ ។
សូម បញ្ជាក់​ថា​ ឃុំបន្ទាយស្ទោង​ ​ជាប់ចំណាត់ថ្នាក់លេខ១​ ជាប់ៗគ្នា​ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសន្តិភាព ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីគោល នយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងបានផ្ដាំផ្ញើដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលមានចែងនៅក្នុងសៀវភៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
២/. ត្រូវខិតខំចូលរួមសហការជាមួយប៉ុស្តនគរបាល និង​សមត្ថកិច្ចអាជ្ញាធរដែនដី ដើម្បីការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់បងប្អូននីមួយៗ ។
៣/​ត្រូវ​រួម​គ្នា​ដាច់​ខាត​ ការ​ពារ​ឲ្យ​បាន​សុខ​ សន្តិភាព​ ជូន​ប្រជាជន​ ។
៤/​ ត្រូវ​រួម​គ្នា​ការពារ​សុខ​ភាព​ ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូវីដ​១៩​ ។

ឯកឧត្តម សោម ស៊ុន បានកោតសរសើរនិងលើកទឹកចិត្តបងប្អូនប្រជាការពារយើង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនទោះបីគ្មានប្រាក់បៀវត្សប្រចាំខែក៏ដោយ ក៏បងប្អូនយើងបម្រើប្រជាជនបានល្អ ការពារបាននូវសន្តិសុខ សុវត្ថិភាព ក្នុង​ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបានសំណូមពរដល់អង្គពិធីទាំងមូល សូមអរគុណដល់សន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។ដោយ​ប៊ុន​រដ្ឋា