សង់សំណង់ខុសច្បាប់នៅក្នុងតំបន់ឧទ្យានអង្គរដោយមិនក្រែងរអែងច្បាប់

0

ខេត្តសៀមរាប៖ សំណង់ខុសច្បាប់មួយកន្លែង មានទីតាំងនៅក្នុងភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវបានគេដឹងថា មានម្ចាស់ជាមេធាវីម្នាក់ ត្រូវបានអាជ្ញាធរជាតិអប្សរា កំណត់ឲ្យធ្វើការរុះរើចេញពីតំបន់បេតិកភណ្ឌដោយកំណត់រយៈពេល២ថ្ងៃដោយគិតចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០២០។
ប៉ុន្តែទោះបីជាមានកំណត់បែបនេះក្តី យោងតាមមន្ត្រីអាជ្ញាធរជាតិអប្សរា រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ម្ចាស់សំណង់ ឈ្មោះហ៊ុន ពិសិដ្ឋ ដែលជាមេធាវីមួយរូប មិនបានរុះរើតាមការកំណត់នោះទេ។
ករណីនេះ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរអប្សរានឹងចាត់វិធានការរុះរើដោយឥតលក្ខខណ្ឌនាពេលខាងមុខឆាប់ៗនេះ៕