ការលើកទឹក ការចែករំលែក និងសួរសុខទុក្ខពេលមន្ត្រីជួបការលំបាក ជាឱសថដ៏សក្តិសិទ្ធ ក្នុងការរួមចំណែកមួយឲ្យពួកគាត់ឆាប់ធូរស្រាលជាសះស្បើយ!

ភ្នំពេញ៖នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌដូនពេញមួយចំនួននទៀត បានឆ្លៀតឱកាសពេលថ្ងៃឈប់សំរាក ទៅសាកសួរសុខទុក្ខ និងសំណេះសំណាលលើកទឹកចិត្តជាមួយលោក ជួប សុគន្ធ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ និងភរិយារបស់គាត់ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅគេហដ្ឋានរបស់គាត់ផ្ទាល់ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ព្រមទាំងបានជួយឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល, អង្ករចំនួន ១០០គីឡូក្រាម, មីជាតិចំនួន ០១កេសធំ, ទឹកក្រូចចំនួន ០៥កេស និងទឹកបរិសុទ្ធចំនួន ១០កេសផងដែរ ដើម្បីជួយសំរាលបន្ទុក នៃការចំណាយផ្សេងៗរបស់គាត់ និងក្រុមគ្រួសារ ក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ១៩នេះ ។

ទន្ទឹមនឹងនេះ យើងសូមបួងសួងដល់វត្ថុសក្ត័សិទ្ធក្នុងលោក សូមជួយប្រោសព្រំ និងបីបាច់ថែរក្សាអោយគាត់ បានជាសះស្បើយក្នុងពេលឆាប់ៗនេះ ៕