លោក យី​ ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក កាន់តែមានអំណាចធំធេងខាងប្រព្រឹត្តអំពើពុករលួយ បើតាមប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពត

ខេត្តកំពត៖បើតាមប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក យី​ ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា លោក យី​ ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ដែលមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយខេត្តកំពត បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល។

ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក យី​ ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្ត។

ថ្មីៗនេះប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា លោក យី ថុល នៅតែឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

បើទោះបីបណ្តាញព័ត៌មាននានាចុះផ្សាយរឿងអាស្រូវពុករលួយរបស់លោក យី ថុល ជាបន្តបន្ទាប់ក៏ដោយក៏លោក យី ថុល មិនខ្វល់អ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ចំណែកអជីវករនិងឈ្មួញតូចតាចដែលនាំចូលទំនិញតាមច្រកព្រែកចាក ត្រូវបានលោក យី ថុល និងបក្ខពួកគាបយកលុយលើតុក្រោមតុស្រេចតែអំពើចិត្ត បណ្តាលឲ្យមានការតវ៉ាជាបន្តបន្ទាប់រួចមកហើយ។

ប្រភពស្និទ្ធនឹងលោក យី​ ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា លោក យី ថុល តែងប្រើឈ្មោះលោក ហេង សំបូរ មេគយខេត្តកំពត និងប្រើឈ្មោះលោក គុ​ណ ញឹម អគ្គនាយកគយ ដើម្បីបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមបំផុត។ ជាងនេះទៅទៀតលោក យី ថុល បានយកបទពីសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាមេគយច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក យ៉ាងសុខស្រួល។

ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យី​ ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ព្រោះបច្ចុប្បន្នលោក យី ថុល ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លា ជាងមុនទៅទៀត៕

ថាសារព្រមានយើង មិនអាចសុំការបំភ្លឺ ពីលោកយីថុល ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកអន្តរជាតិព្រែកចាកបាននទេ ដោយសារទូរស័ព្ទរបស់លោក ខលចូលហើយពុំមានអ្នកលើក។