ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ ប្រគល់​ខ្នងផ្ទះ​ទី​១៦៩​ ជូន​អតីត​យុទ្ធ​ពិការ​

ខេត្ត​កំពង់ធំ នៅក្នុងឱកាសថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ អមដំណើរ​ដោយ​ លោក​វរសនីយ៍​ទោ​កែ​ កញ្ចនា​ អធិការ​នគរបាល​ស្រុកកំពង់ស្វាយ បាន​ឆ្លៀតឱកាស​ ដឹក​នាំ​ក្រុម​ការងារ​ និងអាជ្ញាធរ ចុះប្រគល់ផ្ទះមួយខ្នង ដែល​ជា​ខ្នងផ្ទះលើកទី១៦៩ ជូន​អតីត​យុទ្ធជនពិការ​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០២០​  ។

ផ្ទះ​ថ្មី​លើកទី១៦៩  ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា ណាចក្រកម្ពុជា​  តាម​រយៈ​ឯកឧត្តម​នាយឧត្តមសេនីយ៍ ទេ​សរដ្ឋមន្ត្រីគន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ​ ដែល​បាន​ប្រគល់​ជូន​ លោក​នាយចំណង់ សង​ ឃឿន​ អាយុ​៥០ឆ្នំា​ ជាបុរសពោះម៉ាយ បច្ចុប្បន្ន​រស់នៅ​ជាមួយ​កូន២ នាក់ ធ្លាប់ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩២​ នៅ​អង្គភាព​កងពល​លេខ​២​ ចាស់​ បាន​ត្រូវ​របួស​ពិកា​រ​ ពិការ​ជើង​ និង​ពិការ​ដៃ​ នៅ​ថ្ងៃ​ទី​២៤ខែ​កុម្ភៈ​ ឆ្នាំ​១៩៩៧​នៅ​សមរភូមិ​អង្គ្រង​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ថ្លុក​រអឹ់ល​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។ 

ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ បាន​បញ្ជាក់​​ថាផ្ទះ​ថ្មី​មាន​ទំហំ​៤ម៉ែត្រ​ x​ ៦ម៉ែត្រ​ បាត​ក្រោមចាក់សាប​ និង​មាន​តតាកបន្ទប់​ទឹក​ មួយ​ខ្នង​ ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ក្រុម​ការងារ​បាន​នាំ​យក​នូវ​អំណោយ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ មាន​អង្ករ​ចំនួន​៥០​ គីឡូក្រាម​ មីចំនួន​ពីរ​កេស​ ទឹក​ត្រី​ទឹក​សុីអុីវ​ចំនូន​ពីរ​យួរ​ គ្រែសម្រាកមួយ​ មុង​ជ្រលក់​ថ្នាំ​ចំនួន​មួយ​ ភួយ​មួយ​ ខ្នេីយមួយ​កន្ទេល​មួយ​  និងថវិកាមួយចំនួន​ផង​ដែរ​   

ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រិទ្ធបណ្ឌឹត​ប៊ុន​រ៉ានី​ហ៊ុន​សែន​ ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិត​គូរ​ពី​សុខ​ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​បងប្អូនអតីយុទ្ឋជន​ សម្តេច​ទាំងពីរ​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូវីដ​១៩​៕