រមណីយដ្ឋាន​ទឹក​ឆា​មាន​ការ​ដាក់​ខ្សែ​កាត់​ទទឹង​ថ្នល់​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​ ក្នុង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​

កំពង់ចាម​:​ ក្នុង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ នៅតំបន់​រមណីយដ្ឋាន​ទឹក​ឆា​ មាន​ការ​ទារ​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​​ ចំនួន​២កន្លែង​ ១-ទាំង​រថយន្ត​ និង​ម៉ូតូ​ គឺ​ក្នុង​មនុស្ស​១នាក់​២០០០៛​ ២-ដាក់​ខ្សែ​កាត់​ទទឹង​ថ្នល់​យក​លុយ​ពី​ម៉ូតូ​១គ្រឿង​ ២០០០៛​ ហេីយ​បេី​ផ្ញេី​នៅ​មួយ​កន្លែង​ក៏​២០០០៛​ ផង​ដែរ​ ។គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឱកាសចុះពិនិត្យតំបន់អភិរក្ស​ រមណីយ៍ដ្ឋន​ក្បាល​ទឹក​(ទឹក​ឆា​)​ ស្ថិតនៅក្នុងឃុំក្រូច និង​ឃុំបឹងណាយ ស្រុកព្រៃឈរ ជាប់​ព្រំប្រទល់​ឃុំ​តាអុង​ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណ្ឌភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់​អភិរក្ស​ក្បាល​ទឹក​រមណីយ៍ដ្ឋាននេះ ដេីម្បី​ដោះស្រាយ​ប្រភព​ទឹក​ជូន​ប្រជាពលរដ្ឋ​​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​បារ៉ាស​ទារ​​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​នោះ​ឡើយ​ ៕​