នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកគ្រឿងញៀន១កញ្ចប់

៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនចាប់យកថ្នាំញៀនចំនួន១កញ្ចប់តូច ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង០០និង២៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ខឿន សារ៉ែន  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះគឺកម្លាំងល្បាតរបស់ប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជួបនឹងជនសង្ស័យខាងលើក៍ឃាត់ត្រួតពិនិត្យរកឃើញ (ក្រាមសថ្លា០១កូនថង់តូច) ទើបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕