ស្លាប់២នាក់ រងរបួសធ្ងន់ស្រាល៥នាក់ នៅក្នុងករណីរថយន្តក្រឡាប់!

​ព្រះវិហារ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាមបណ្តោយ​ផ្លូវជាតិ​លេខ​៦២​ពី​ទី​រួម​ខេត្ត​ឆ្ពោះទៅកាន់​តំបន់​ប្រាសាទព្រះវិហារ​ត្រង់​ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ​១៤១​និង​១៤២​ ស្ថិតក្នុងភូមិសាស្ត្រភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។

​លោក​វរសេនីយ៍ទោ​ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតា ពណ៌ទឹកប្រាក់ ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2z.75.12 បើកបរក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុ ក៏បានបើកវ៉ាជែងរថយន្តខាងមុខ តែដោយល្បឿនលឿនបានរេចង្កួតធ្លាក់ផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​ ។

​លោក​អធិការ​ស្រុក​បាន​បន្តថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បាន​បណ្តាលឱ្យមាន​មនុស្ស​ប្រុស​ស្រី​ស្លាប់​២​នាក់​និង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់​។​ក្នុងនោះ​ជនរងគ្រោះ​ទី​១,​ឈ្មោះ​ណា​ល់​ផានិត​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​ស្លាប់​ភ្លាមៗ​។​ទី​២,​ឈ្មោះ​ស្រី​និ​ច​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ទី​៣,​ឈ្មោះ​ម៉ៅ​សិលា​ភេទ​ស្រី​រងរបួស​ធ្ងន់​ទី​៤​ឈ្មោះ​ម៉ៅ​រិ​ទ្ធ​យុង​ភេទ​ប្រុស​រងរបួស​ធ្ងន់​ទី​៥,​ឈ្មោះ​ស្រី​សៅ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រងរបួស​ទី​៦,​ឈ្មោះ​ម៉ុ​ច​មឿង​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​រងរបួស​ធ្ងន់​ទី​៧,​ឈ្មោះ​លឿន​ភេទ​ប្រុស​៦៣​ឆ្នាំ​រងរបួស​ធ្ងន់​។​ជនរងគ្រោះ​ទាំងអស់​នៅ​ភូមិ​បរិបូរ​ឃុំ​ត្បែង​ពីរ​ស្រុក​គូលែន​ខេត្តព្រះវិហារ​៕