ប្រធានគណបក្សcpp កំពង់ធំ ចូលរួមប្រកាសទទួល ស្គាល់សមាជិកសមាជិក គណបក្សថ្មី!ជាង៣០០ នាក់នៅស្រុក សណ្តាន់

0

(ខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម នង វាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសណ្តាន់ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលទទួលស្គាល់សមាជិក សមាជិកាគណបក្សថ្មី ចំនួន ៣៣៣នាក់ បន្ថែមទៀត នៅទីតាំងពីរផ្សេងគ្នា ទីតាំងទី១ នៅឃុំសណ្ដាន់ ចំនួន ២០០នាក់ និងទីតាំងទី២ នៅឃុំងន ចំនួន ១៣៣ នាក់ នៅស្រុក សណ្តាន់។

ឯកឧត្តម សុខ លូ បានកោត សរសើរដល់គណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុម ការងារទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មាតុភូមិដែលបែកបាក់ ខ្ទេចខ្ទាំ ទុរភិក្ស អសន្តិសុខដោយសារសង្គ្រាមរាំរ៉ៃ មកជាប្រទេសមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ និងបានកំពុងខិតខំប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។

ឯកឧត្តមប្រធានបានធ្វើការណែនាំ ដល់សមាជិកគណបក្សថ្មី ឲ្យខិតខំបំពេញភារកិច្ចជូនគណបក្សដូចមានចែងយ៉ាងច្បាស់ក្នុងលក្ខន្តិកៈរបស់គណបក្សនិងលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងភាពវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោយថ្ងៃរំដោះ០៧មករា ឆ្នាំ១៩៧៩ ដែលរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។

ចុងបញ្ចប់ឯកឧត្តម សុខ លូ បានអំពាវនាវដល់ សមាជិក សមាជិកាទើបទទួលស្គាល់ថ្មីទាំងអស់រួបរួមគ្នាបន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ដើម្បីប្រទេសយើងបន្តទទួលបានសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបម្រើប្រជាពលរដ្ឋដោយឥតលក្ខ័ណ្ឌឲ្យបានទូលំទូលាយ ទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីជំរុញការឲ្យមានការរីកចម្រើនលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខ ដុមរមនា ផ្សារភ្ជាប់ការងារបក្ស និងរដ្ឋឲ្យបានល្អប្រសើរឆ្ពោះទៅដណ្តើម ជ័យ ជម្នះតាមការរំពឹងទុកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ _ ២០២៤ នាពេលខាងមុខនេះ៕

ដោយឡែកគណៈអធិបតីបានផ្តាំផ្ញើអោយប្រជាពលរដ្ឋ ទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ចជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ហើយសូមពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។