លោកមេឃុំថាមិនរំលោភទេ ឯងមន្រ្តីជំនាញសូរិយោដីស្រុកអះអាងថារំលោភ តើគួរជឿមួយណា?

ក្រោយពីបែកធ្លាយព័ត៌មានលោក យី រី ក្រុមប្រឹក្សាឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ដែលបានធ្វើរបងថ្មរំលោភលើដីចំណីផ្លូវចំនួនកន្លះម៉ែត្រមក លោកអភិបាលស្រុកពាមជរបានដឹកនាំមន្ត្រីជំនាញសុរិយោដី និងលោកមេឃុំធ្វើការប្រជុំនិងត្រួតពិនិត្យអំពីបញ្ហានេះនៅវេលាម៉ោង១១:០០នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

យោងតាមកំណត់ហេតុបំភ្លឺបានបញ្ជាក់ថាលោក យូ រី ក្រុមប្រឹក្សាឃុំព្រែកក្របៅ ជាម្ចាស់ផ្ទះមិនបាននៅផ្ទះទេពេលនេះដោយលោកបានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ។

ចំណែកឯលោកមេឃុំព្រែកក្របៅបានបញ្ជាក់ថា លោក យី រី មិនបានធ្វើរបងរំលោភលើដីចំណីផ្លូវទេ ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែងរួចមកលោក អ៊ំ វ៉ុន ជំនាញភូមិបាល ស្រុកពាមជរ បានអះអាងថាលោក យី រីពិតជាបានធ្វើរបងរំលោភលើដីចំណីផ្លូវចំនួនកន្លះម៉ែត្រពិតប្រាកដមែន ។
ភ្លាមភ្លាមនោះលោកអភិបាលស្រុកពាមជរ បានធ្វើការហាមឃាត់មិនឲ្យមានការសាងសង់របងនេះបន្តទៀតទេហើយលោកបានលោកនឹងចេញលិខិតជាផ្លូវការហាមឃាត់មិនឲ្យមានការសាងសង់បន្ត ព្រោះរបងថ្មនេះពិតជាបានធ្វើរំលោភលើដីចំណីផ្លូវមែន ។

ប្រជាពលរដ្ឋចាំមើលចំណាត់កាតើលោកអភិបាលស្រុកពាមជរ ហ៊ានវាយកម្ទេចរបងថ្មដែលធ្វើរំលោភលើដីចំណីផ្លូវដែលឬទេដើម្បីជាគំរូដល់មន្ត្រីផ្សេងៗទៀតកុំចេះតែហ៊ានប្រទេសមានច្បាប់ ។