នគរបាលក្រុងស្ទឹងសែន បើកប្រតិបត្តិការបង្ក្រាបក្រុមប្រើប្រាស់និង,ជួញដូរនូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ០៥នាក់ រួមនឹងវត្ថុតាង

(កំពង់ធំ)៖ លោកវរសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងបើកប្រតិបត្តិការបង្ក្រាបការប្រើប្រាស់,ជួញដូរនូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ រួមនឹងវត្ថុតាង ។
ក្នុងករណីបើកប្រតិបត្តិការបង្ក្រាបការប្រើប្រាស់,ជួញដូរនូវសារធាតុញៀនខុសច្បាប់នេះធ្វើឡើងនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ កម្លាំងជំនាញផ្នែកយុត្តិធម៌នឹង ផ្នែកគ្រឿងញៀនក្រុងស្ទឹងសែន បានសហការល្បាតត្រួតពិនិត្យ ឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចគល់ស្ពានអូស្ត្រាលី ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់:
ទី១: ឈ្មោះ លី ទ្រី (ហៅប៉ោ ) ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។ និងទី២ : ឈ្មោះ ខុន ពេជរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។
វត្ថុតាងរួមមាន:
១/- ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ៩ កញ្ចប់តូច។
២/-ទូរស័ព្ទដៃចំនួន ០១ គ្រឿង។
ក្រោយធ្វើការឃាត់ខ្លួនសួរចម្លើយជនសង្ស័យខាងលើបានសារភាពថាថ្នាំញៀនទាំង ៩ កញ្ចប់តូចពិតជារបស់ខ្លួនប្រាកដមែន តាមចម្លើយរបស់ជនសង្ស័យបឆ្លើយសារភាព ហើយកម្លាំងជំនាញយើង បានឈានដល់ការចាប់បក្សពួកបានចំនួន ០៣នាក់ទៀត នៅថ្ងៃ.ខែឆ្នាំដដែល វេលាម៉ោង ០១ និង ៥៥ នាទី នៅចំណុចផ្ទះសំណាក់យីហោចៅខ្ញុំ ស្ថិតនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹង
សែន ខេត្តកំពង់ធំ។
ជនសង្ស័យទី១ : ឈ្មោះ ហ៊ីម ហៀ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។ ទី២: ឈ្មោះ ស៊ិន ស្រីមុំ ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ និងទី៣ : ឈ្មោះ តូ សោភា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។
វត្ថុតាងរួមមាន:
– ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនចំនួន ២ កញ្ចប់តូច ព្រមទាំងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
– ទូរស័ព្ទដៃចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕