ស្រុក កំពង់សៀម បន្ត អនុវត្ត គម្រោង មូលនិធិ ឃុំ ដេីម្បី កសាង ផ្លូវ បេតុង ចំនួន ៥គម្រោង

0

កំពង់ចាម: គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២០ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវ បាន បេីក សំណេី ដេញ ថ្លៃ ចំនួន ៥គម្រោង នាព្រឹក ថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ ២០២០ នៅ សាលា ស្រុក កំពង់សៀម ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ឈួន វិបុល អភិបាល រង ស្រុក កំពង់សៀម ដោយ មាន ការ ចូលរួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ផ្លូវ ចំនួន ៥ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-ឃុំ ស្រក សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ នៅភូមិព្រែកកុយ។
២-ឃុំ អំពិល សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៦៤៤ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិអណ្តូងច្រុះ ភូមិវាលស្បូវ។
៣-ឃុំ អូរស្វាយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥៨ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិអំពិលក្រញាញ់។
៤-ឃុំ រអាង សាងងស់ផ្លូវបេតុងអាមេ ប្រវែង ២៥៤ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិរអាងលើ។
៥-ឃុំ ក្រឡា សាងងស់ផ្លូវបេតុងអាមេ ប្រវែង ២៦៩ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិត្រពាំងជ្រៃ ៕