ខ្លាំងមែនមន្រ្តីនគបាលអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ

0

ខេត្តឧត្ដរមានជ័យ៖ បែកធ្លាយជាបន្តបន្ទាបហើយពេលនេះ.! រឿងអាស្រូវ ស្អុយរលួយសារភាយពេញខេត្តឧត្ដរមានជ័យពាក់ពន្ធ័មន្រ្តីអន្តោប្រវេសន៍ទាំងមេទាំងកូនប្រចាំច្រកទ្វាអត្តរជាតិអូរស្មាច់ល្បីល្បាញថាបាន ប្រព្រឹត្តអំពើរពុករលួយគាប់សង្កត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋរាប់ឆ្នាំ ធ្វើអោយពលរដ្ឋ អាជីវកលក់ដូរ ដឹកទំនិញ ចេញចូលខ្មែរថៃ ហូរទឹកភ្នែករាប់លានដំណត់។

តាមការលើកឡើងពីសំណាក់ប្រជាពលរដ្ឋដែលប្រកប រប រកស៊ីលក់ដូរ ដឹកទំនិញចេញចូលពីប្រទេសថៃ មកប្រទេសកម្ពុជា តាមច្រកទ្វាអត្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៍មានយើងថា ចាប់តាំងពីលោក ថេ សុរិទ្ធីយ៉ា មកកាន់តំណែងជាមេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍អូរស្មាច់ មិនបានប៉ុន្មានផង ក៍ល្បីរឿងប្រព្រិត្តអំពើរពុករលួយដាក់កូនចៅឈ្មោះ សៀង វណ្ណាដើរ គាប់សង្គត់ ជព្ជាក់ឈាមពលរដ្ឋទាំងភ្នែកស្រស់ ជំរិតទាលុយ ស្ដែងៗគ្មានការលើកលែង ។

ពលរដ្ឋ អាជីវករ លក់ដូរ ដឹកទំនិញចេញចូលពីប្រទេសថៃមកប្រទេសកម្ពុជា បាននាំគ្នាត្អូញត្អែរថាតាំងពីផ្ទុះជំង្ងឺកូវីដ១៩មក របរកស៊ីលក់ដូរ របស់ពួកគាត់មានការថយចុះយ៉ាងខ្លាំង តែអ្វីដែលគួអោយខ្លាចជាងនេះទៅទៀតគឺមន្រ្តីនគបាលអន្តោប្រវេសន៍ប្រចាំច្រទ្វាអត្តរជាតិអូរស្មាច់ធ្វើស៊ីពលរដ្ឋឡើងសាហាវ។

សុំបព្ជាក់និងរំលឹកផងដែរថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ក៍មានការបែកធ្លាយរឿងអាស្រូវមួយដែលទាក់ទងនិង លោក ប៉ែន សុភា មន្រ្តីនគបាលអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ បានយកដី សាធារណះខាងលិចប៉ុស្តិ៍ត្រួតពិនិត្យជាប់ច្រកទ្វាចេញចូលខ្មែរថៃជួលទៅអោយអាជីវករលក់ក្នុងមួយខែ តម្លៃ បីមុឺនប្រាំបីពាន់លុយបាត( ៣៨០០០បាត)ហើយ លោក ប៉ែន សុភា តែងតែបំពាននិង នាំបក្ខពួក គ្រួសារមករុះរើទីតាំងលក់ដូរមួយនេះនិងមិនបានធ្វើតាមកិច្ចសន្យាព្រមព្រៀងឡើយ។

នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២០នេះក្រុមការងារមិនអាចសុំការបំភ្លឺពីលោក ថេ សុរិទ្ធីយ៉ា មេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់បាននៅឡើយទេ ព្រោះខលពីបីដងគ្មានអ្នកលើ។ចំណែកលោក ប៉ែន សុភា ក៍មិនអាចសុំការទំនាក់ទំនងបានដែរដោយសារតែលោកបានបិទទូរសព្ទ័។ ជុំវិញករណីខាងលើភ្នាក់ងារយើងនឹងរងចាំការបកស្រាយពីលោករាល់ម៉ោងធ្វើការ ៕

ប្រភព ហ្វេសបុក