រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែសីហា ឆ្នាំ២០២០

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក នាយក-នាយករងរដ្ឋបាល លោក ប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ដែលកិច្ចប្រជុំបានយកចិត្តទុកដាក់ និងផ្ដោតសំខាន់លើការងារមួយចំនួនរួមមាន៖

១-ការងារបង្កា និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) មានការងារចត្ដាឡីស័ក, ទប់ស្កាត់ការលបលួចបើកអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ល្មើសនឹងការណែនាំរបស់រាជរដ្ឋាភិបាល ។
២-ការងាររៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមមានៈ ការបញ្ចប់រៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ និង សង្កាត់ផ្សារកណ្ដាលទី១, ការងាររៀបចំសណ្ដាប់ធ្នាប់ទូកទេសចរណ៍ និង សណ្ដាប់ធ្នាប់ទូទៅក្នុងសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ។
៣-ការងារអភិវឌ្ឍន៍មូលដ្ឋាន រួមមានៈ វឌ្ឍនៈភាពការស្ថាបនារបងគំរូថ្មី នៅតាមបណ្ដោយកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក, គម្រោងជួសជុលផ្លូវខូចដោយសំបុកមាន់, ការងារលុបបំបាត់ដេប៉ូសំរាមតាមដងផ្លូវធំៗ និងទីប្រជុំជនក្នុងមូលដ្ឋាន, ការងារពិនិត្យ និងថែទាំសួនច្បារ និងដើមឈើ និងការងារគ្រប់គ្រងសំណង់ ដីធ្លី លំនៅដ្ឋានក្នុងមូលដ្ឋាន ។
៤-ពិនិត្យ និងកែសម្រួល ឯកសារ រួមមានៈ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌកន្លងទៅ, ពិនិត្យកែសម្រួលរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ និងពិនិត្យតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្រ្ដីបម្រើការងារក្នុងរដ្ឋបាលខណ្ឌ តាមរយៈយន្ដការច្រកចេញចូលតែមួយខណ្ឌដូនពេញ ។
៥-ពិនិត្យប្រសិទ្ធភាព នៃការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋបាលខណ្ឌ ក្រោយអនុម័យដោយក្រុមប្រឹក្សាខណ្ឌ និងដាក់ឲ្យប្រើប្រាស់ផ្លូវការកន្លងមក ។
៦-បញ្ហាផ្សេងៗ ៕