បុរសវ័យ ៤៨ឆ្នាំម្នាក់ដេកស្លាប់នៅលើផ្ទះ ដោយសារជំងឺគាំងបេះដូង ប៉ុន្តែមុនពេលស្លាប់ជនរងគ្រោះបានទៅផឹកស៊ីច្រៀងខារ៉ាអេខេ នៅផ្ទះបងប្អូនអ្នកជិតខាងហើយបានប្រាប់គេឯងនៅទីនោះថា<>

0

កំពង់ធំ៖ អាណោចអាធ័មណាស់បុរសម្នាក់ ក្រោយពីត្រឡប់មកពីផឹកស៊ីច្រៀងខារ៉ាអូខេនៅផ្ទះបងប្អូនអ្នកជិតវិញបានឡើងលើផ្ទះដេកជាមួយប្រពន្ធលង់លក់ក្នុងដំណេករៀងខ្លួន លុះដល់រំលងអធ្រាត្រ ប្រពន្ធភ្ញាក់ពីដំណេកឮសំលេងប្តីខ្លួនដេកស្រមុកក្រតៗខុសពីធម្មតា ខ្លួនក៏ចាប់អំពូលភ្លើងមើល នឹងស្ទាបខ្លួនប្តីឃើញថាប្តីខ្លួននៅក្តៅខ្លួនៗបានទៅប្រាប់ម៉ែឪ នឹងបងប្អូនជិតខាងអោយជួយមើល ពេលខ្លួននឹងម៉ែឪ បងប្អូនជិតខាងត្រឡប់មកវិញ ប្តីខ្លួនបានដាច់ខ្យល់ស្លាប់បាត់ហើយ។ ដឹងកើតហេតុកាលពីវេលាម៉ោង ៣ និង ២០ នាទីទៀបភ្លឺថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចលើផ្ទះជនរងគ្រោះភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះឈ្មោះ ជា ជឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះ កៅ អួ ភេទស្រី អាយុ ៥០ឆ្នាំជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺថា ៖ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ០០ នាទី ជនរងគ្រោះបានទៅផឹកស្រានឹងច្រៀងខារ៉ាអូខេនៅផ្ទះឈ្មោះ ជា គង់ (ហៅវណ្ណា) នៅភូមិ-ឃុំជាមួយគ្នាហើយក៏បាននិយាយ ប្រាប់បងប្អូននៅទីនោះថា ច្រៀងនេះគឺច្រៀងលាហើយបងប្អូនទាំងអស់គ្នា បន្ទាប់មក៏ត្រឡប់មកផ្ទះដេកជាខ្លួនរហូតលង់លក់រៀងខ្លួនទៅ ។ លុះដល់វេលាម៉ោង ៣ និង ០០ នាទីរំលងអាត្រាតឈានចូលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ ខ្លួនបានភ្ញាក់ពីដំណេកឮសំលេងប្តីខ្លួនដេកស្រមុកក្រតៗខុសពីធម្មតា ខ្លួនក៏ចាប់អំពូលភ្លើងមើល នឹងស្ទាបខ្លួនប្តីឃើញថាប្តីខ្លួននៅក្តៅខ្លួន ឃើញដូច្នេះខ្លួនបានទៅប្រាប់ម៉ែឪ នឹងបងប្អូនជិតខាងអោយជួយមើល ពេលខ្លួននឹងម៉ែឪ បងប្អូនជិតខាងត្រឡប់មកវិញ ប្តីខ្លួនបានដាច់ខ្យល់ស្លាប់បាត់ហើយ។

តាមការបំភ្លឺរបស់ឈ្មោះ ជា សាវ ភេទស្រី អាយុ ៣០ឆ្នាំនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានប្រាប់អោយដឹងថា៖ នៅថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ៈ ០០នាទីខ្លួនបានឃើញជនរងគ្រោះទៅផឹកសីុច្រៀងខារ៉ាអូខេនៅផ្ទះ ជា គង់ (ហៅវណ្ណា) នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ នឹងនិយាយប្រាប់គេឯងនៅទីនោះថា អញច្រៀងលាអ្នកទាំងអស់គ្នារហូតហើយ រហូតដល់វេលាម៉ោង ៣ៈ ០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ខ្លួនកំពង់ដេកលងលក់ជាមួយក្រុមគ្រួសារនៅ នឹងផ្ទះរបស់ខ្លួនស្រាប់ តែឈ្មោះ កៅ អួ ត្រូវជាប្រពន្ធរបស់ឈ្មោះ ជា ជឿន បានមកហៅខ្លួននឹងក្រុមគ្រួសារខ្លួនអោយជួយទៅមើលប្តីគាត់ផង បន្ទាប់មកខ្លួននឹងក្រុមគ្រួសារបងប្អូនបាននាំគ្នាទៅមើលពេលទៅដល់នោះ ឈ្មោះ ជា ជឿន បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ទទួលព័ត៌មានបានភ្លាមសមត្ថកិច្ចជំនាញស្រុក សហការជាមួយលោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលកំពង់គោ លោកមេភូមិ នឹងគ្រូពេទ្យមណ្ឌលសុខភាពកំពង់គោ ចុះធ្វើការពិនិត្យសាកសព និងទីកន្លែងកើតហេតុ។
តាមការពិនិត្យ: នៅលើដងខ្លួនសាកសព ពុំឃើញមានស្លាកស្នាមអ្វី គួរអោយកត់សម្គាល់ឡើយ, ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ ជា ជឿន បានស្លាប់ដោយសារជំងឺរបស់ខ្លួនឯង : មូលហេតុ: គាំងបេះដូង។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕