អាជ្ញាធរស្រុក កងមាស ចុះ បង្ក្រាប បទល្មើស នេសាទ ខណៈ មន្ត្រី ជលផល មិន ដឹង ជា បាត់ ទៅ ណា ?

0

កំពង់ចាម: ក្នុង រដូវ ទឹក ទន្លេ មេគង្គ ចាប់ ផ្ដើម ហក់ឡើងនេះ គេ សង្កេត ឃើញ ថា មាន បទល្មើស នេសាទ កេីនឡេីង ព្រមជាមួយ ផងដែរ ទោះជា យ៉ាងណា សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន បាន ខិតខំ ធ្វេី ការ បង្ក្រាប ជាបន្តបន្ទាប់ ដោយ មិន បាន ឃើញ មន្ត្រី ជុំនាញ ជលផល យើង សោះ ឡើយ ជាក់ស្ដែង កាល ពី ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០នេះ លោក ខេង ម៉េងឈុន អភិបាលរងស្រុកកងមាស បាន ដឹកនាំ កម្លាំង សមត្ថកិច្ច ដែល មាន នគរបាល ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គបាន និង អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ចុះ បង្ក្រាប បទល្មើស នេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយ ដងទន្លេមេគង្គ ស្ថិតនៅក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ច បាន ឲ្យដឹងថា ក្នុង ប្រតិបត្តិការ នេះ កម្លាំង ជំនាញ បាន ធ្វើ ការ រឹបអូស បាន ១-រ៉ាវ ចំនួន១៥មាត់ ព្រួលចំនួន២០០ម៉ែត្រ។ ២-ស្បៃមុងចំនួន១៥មាត់,ព្រួលប្រវែង២០០ម៉ែត្រ។ ៣-បង្គោល២០០ដើម។ ព្រមទាំង បាន ប្រលែងកូនត្រីចំនួន៥០គីឡូក្រាម ចូលទៅក្នុងទន្លេវិញ ផងដែរ ។
សមត្ថកិច្ច បាន បញ្ជាក់ ថា ដោយ មានការ ឯកភាព ពី ប្រព័ន្ធ ផ្លូវ ច្បាប់ ចំពោះ ឧបករណ៍ ខុសច្បាប់ ទាំងអស់ ត្រូវ ដុត បំផ្លាញ ចោល នៅចំណុចមាត់ទន្លេស្ថិតក្នុងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ៕