ត្រឹមមួយប៉ប្រ៉ិចភ្នែកមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់រង់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូបុកគ្នា

0

ខេត្តតាកែវ៖ មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនិងមានម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូបុកគ្នាក្នុងទិសដៅផ្ទុយ គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី នៅលើបណ្តោយផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៥_២៦ ស្ថិតនៅភូមិព្រៃល្លាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម៉ូតូជនរងគ្រោះទី១ម៉ាកវ៉េវ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ព្រៃវែង 1A 8233 បើកបរដោយឈ្មោះ តែម នាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ចឹម ជីវ័ន្ត ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកភាគីម្ខាងទៀតបើកបរម៉ូតូម៉ាកភីស៊ីអិច ដែលបើកបរដោយឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ២២ឆ្មាំ រស់នៅភូមិតាមួង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ប៊ុន សូណាត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសធ្ងន់។

ក្រោយកើតហេតុប៉ូលិសចរាចរស្រុកព្រៃកប្បាសបានចុះដល់ធ្វើកំណត់ហេតុវាស់វែង នឹងចាត់បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យចំណែកសពជនរងគ្រោះដែលស្លាប់ត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕