មន្ទីរកសិកម្មខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន១អោយទទួលទិញស្រូវពីសហគមន៍ផលិតស្រូវដើម្បីនាំទៅទីផ្សារក្រៅប្រទេសស្របតាមយុទ្ធសាស្ត្រជាអទ្ធិភាពរបស់រាជរដ្ឋាភិបាល

0

ខេត្តបាត់ដំបង÷ក្រោយពីមានការសម្របសម្រួលរវាងមន្ទីរកសិកម្មជាមួយនឹងក្រុមហ៊ុន១សហគមន៍អ្នកផលិតស្រូវចំនួន៩ក្នុងខេត្តបាត់ដំបងបានចុះកិច្ចព្រមព្រៀងលក់ស្រូវក្រអូប(SRP)ជិត១ម៉ឺនតោនឲ្យក្រុមហ៊ុនBRICOដើម្បីបម្រើការនាំចេញផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស។ពិធីចុះកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវក្រអូប(SRP)រវាងក្រុមហ៊ុនBRICOនិងសហគមន៍កសិកម្មខេត្តបាត់ដំបងទាំង៩បានធ្វើឡើងកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២០កន្លងមកនេះ។លោកឈឹម.វជិរ៉ាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានលើកឡើងថា÷កន្លងមកមន្ត្រីជំនាញរដ្ឋបាលខេត្តបាត់ដំបងពិសេសរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងគោលបំណងជំរុញពិនិត្យលទ្ធភាពពាក់ព័ន្ធនិងការកៀរគរស្វែងរកដៃគូអភិវឌ្ឍផ្សេងៗដូចជាការបើកទីផ្សារមួយច្បាស់លាស់ទទួលផ្លែស្វាយផ្លែមៀនឬបន្លែជាដើម។លោកបន្តថាជាក់ស្តែងចំពោះមុខនេះបានសម្របសម្រួលឲ្យក្រុមហ៊ុនBRICOបានចុះកិច្ចសន្យាទទួលទិញស្រូវក្រអូបសរុបរហូតដល់ចំនួន៨០៨៨តោនពីសហគមន៍ចំនួន៩ក្នុងខេត្តបាត់ដំបងសំដៅលើកទឹកចិត្តដល់កសិករឲ្យកាន់តែខ្លាំងឡើងក៏ដូចជាចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់កសិករអោយកាន់តែល្អប្រសើមួយកម្រិតទៀតផងដែរ។
ដើម្បីអោយស្របតាមយុទ្ធសាស្ត្រជាអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលោកសង្ឃឹមថាដៃគូវិនិយោគដូចជាក្រុមហ៊ុនBRICOនេះនឹងបន្តបន្ថែមនូវកិច្ចសន្យាជាមួយនឹងវិស័យផ្សេងៗជាច្រើនទៀតហើយពង្រីកនូវទំហំវិនិយោគឲ្យកាន់តែធំទូលាយពីមួយដំណាក់ទៅមួយដំណាក់កាលតាមតម្រូវការទីផ្សារអន្តរះជាតិនាពេលបច្ចុប្បន្ននឹងអនាគត។ចំណែកលោកហង់.សុវណ្ណអនុប្រធាននាយកដ្ឋានកសិកម្មឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងដែរថា÷យន្តការកសិកម្មតាមកិច្ចសន្យានាពេលនេះបានកាត់ផ្តាច់១០០%នូវសកម្មភាពបង្អាប់បន្ថោកជាន់កទម្លាក់តម្លៃកម្រិតទាបពីឈ្មួញទាំងឡាយពិសេសនូវរដូវដែលកសិករប្រមូលកសិផលម្តងៗ។យន្តការខាងលើនេះធ្វើឲ្យក្រុមហ៊ុនដៃគូវិនិយោគបានជួបដោយផ្ទាល់ជាមួយកសិករក្នុងសហគមន៍ដើម្បីឈានដល់ការពិគ្រោះចចារគ្នាផ្តល់នូវជំនឿទុកចិត្តដល់គ្នាទៅវិញទៅមកទាំងលក្ខ័ណដែលភាគីក្រុមហ៊ុនតម្រូវទាំងតម្លៃមួយខ្ពស់ជាងទីផ្សារដែលកសិករប្រាថ្នាចង់បានផង។លោកបន្តថា÷ដើម្បីសម្រេចបាននូវគម្រោងទាំងអស់តាមការរំពឹងទុកភាគីទាំង២ត្រូវគោរពនូវលក្ខ័ណ៍ដែលបានព្រមព្រៀងគ្នាអោយមានភាពស្មោះត្រង់រវាងគ្នានឹងគ្នាដោយមានការយោគយល់គ្នាទៅវិញទៅមកទើបសម្រេចបាននូវរាល់ការងារភារកិច្ចរបស់យើងរៀងៗខ្លួនប្រកបដោយភាពជោគជ័យ៕សៅ សារិទ្ធ