ក្រសួងសុខាភិបាលមានគម្រោងសាងសង់មន្ទីរពិសោធន៍នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រាប់វិភាគជំងឺទូទៅ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង មន្ត្រីអមដំណើរជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យទីតាំង ដែលគ្រោងសាងសង់អាគារមន្ទីរពិសោធន៍នេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៌អោយដឹងថា ក្នុងគម្រោងនេះរដ្ឋបាលខេត្តព្រះសីហនុនឹងដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍ បរិក្ខារបំពាក់ផ្សេងៗសម្រាប់ពិនិត្យ វិភាគ បានការឧបត្ថម្ភពីប្រទេសចិន ហើយការសាងនសង់ នឹងអនុវត្តន៌ឆាប់នេះ ។

តាមរយៈការរៀបចំសាងសង់អាគារមន្ទីរពិសោធន៍ផ្នែកពេទ្យនៅខេត្តព្រះសីហនុ នឹងបានជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ-១៩ ជាដើម។ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងធុរជននៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅភ្នំពេញដូចមុនទៀតឡើយ ៕