ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ចំនួន ១.២២៦គ្រួសារមកពី៤សង្កាត់ក្នុង ព្រះសីហនុទទូលបានអំណោយកាកបាទក្រហមកម្ពុជា

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រូមនិង លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជន អ្នកវិនិយោគក្នុងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ ក្រុមប្រតិបត្តិសាខាអនុសា ខាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមនាព្រឹក ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២០ នេះ បានចុះសួរសុខទុក្ខ និងនាំ យកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែក ជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ ចំនួន ១.២២៦គ្រួសារ មកពីសង្កាត់ចំនួន៤ ក្នុងក្រុងព្រះសីហនុ។ដោយពីធីនេះ បានរៀបចំឡើងនៅសាលា បច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
.អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម.មី១កេស. ត្រីខ ១០កំប៉ុង.ទឹកស៊ីអ៊ីវ ១យួរ .ឃីត ១ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥ម៉ីនរៀល។
.មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ជាមួយគ្នានេះលោក គួចចំរើន ក៍បានអំពាវនាវដល់ គ្រួសារក្រីក្រពិតប្រាកដដែលមិនទាន់បានទទួលប័ណ្ណក្រីក្រ សូមអញ្ជើញទៅកាន់ឃុំ សង្កាត់ ដើម្បីឱ្យមន្ត្រីនៃ មន្ទីរផែនការចុះពិនិត្យជាក់ស្តែង ទទួលបានប័ណ្ណក្រីក្រ។ដោយបណ្ណ័ក្រីក្រនេះវាមានសារៈសំខាន់ណាស់សំរាប់ ប្រើប្រាស់ គឺទី១.ពេលមានជំងឺទៅពិនិត្យព្យាបាលនៅមិនពីពេទ្យរដ្ឋដោយមិនគិតលុយ ។ ២.ពេលមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះចំនួន០៤ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល ហើយ នៅពេលឆ្លងទន្លេនឹងទទួល បានថវិកា២០ម៉ឺនរៀលផងដែរ ។ ចំពោះកុមារអាយុ ០ខែដល់ ២ឆ្នាំ ត្រូវទៅពិនិត្យសុខភាព១០ដង ក្នុងមួយ ដង ទទួលបានថវិកា ៤ម៉ឺនរៀល។ ចាប់ពីការពិនិត្យទទួលផ្ទៃពោះដំបូងរហូតដល់កូនអាយុ ២ឆ្នាំទទួលថវិកាសរុប ចំនួន៧៦ម៉ឺនរៀល ។
.លោក គួច ចំរើន ក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹក ញាប់ជាមួយ សាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ចនិងត្រូវ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ម៉្យាងងវិញទៀតសូមពុកម៉ែ បងប្អូនទាំងអស់ ចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន រួមចំណែកកាត់ បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕នាគសមុទ្រ