បង្រាបបទល្មើសជួញដូរគ្រឿងញៀនចំនួន៣ករណីផ្សេងពីរគ្នាចាប់ខ្លូនជនជាប់ពាក់ព័ន្ធចំនួន៥នាក់

0

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២០នេះបានចុះបង្ក្រាបល្មើស រក្សាទុកនឹងជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀនចំនួន ៣ករណីផ្សេងពីរគ្នា និងចាប់ជនជាប់សង្ស័យចំនួន៥នាក់ ក្នុងស្រ្តី២នាក់ ព្រមទាំងធ្វើការដកហូតវត្តុតាងសារជាតិញៀនបានមួយចំនួនងផងដែរ។
លោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជ អាវុធហត្ថខេត្ត ព្រះសីហនុបានឲ្យដឹងថា នៅក្នុងថ្ងៃទី៦ ខែ កញ្ញាឆ្នាំ ២០២០នេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានធ្វើ ចាប់ ខ្លូនមនុស្សចំនួន៥នាក់ .ស្រ្តី២នាក់ក្នុងបទល្មើសជាក់ស្តែងចំនួន៣ករណីដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធអំពើ ជួញដូរគ្រឿងញៀនដោយខុសច្បាប់។
ករណីទី១៖ជនជាប់សង្ស័យឈ្មោះ ស្តើង សុធាវី ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រា កដ។ បច្ចុប្បន្នស្នាក់នៅក្រុម៣ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី២.ឈ្មោះប៊ិន ម៉ារីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។បច្ចុប្បន្នស្នាក់នៅក្រុម២ ភូមិ១ សង្កាត់៣ក្រុងព្រះ សីហនុខេត្តព្រះសីហនុ(ជនជាប់សង្ស័យទាំង២នាក់ជាស្រ្តីតែងខ្លូនធ្វើប្រុស)ត្រូវបានចាប់ខ្លូនវេលាម៉ោង១១:៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ក្រុម២៣ភុមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចដកហូតវត្តុតាងរូមមាន៖១.ម្សៅសថ្លាចំនួន០៣កញ្ចប់ទម្ងន់០,៦៧ក្រាមទាំងសម្កក..២.ទូរស័ព្ទចំនួន១គ្រឿង និងទី៣.លុយដុល្លារ ៥០ដុល្លារ ។
ករណីទី២៖១-ឈ្មោះតុន សារ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំមុខរបរមិនពិតប្រាកដ ។ទី២ឈ្មោះអ៊ុនរ៉ូនីដូភេទ ប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្ននៅភូមិ២សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនជាប់ សង្ស័យទាំង២ត្រូវបានចាប់ខ្លូននៅត្រង់ចំណុចកន្លែងល្បែងហ្គេមបាញ់ត្រីហ្គាន់ដាវស្ថិតក្រុម១៤ ភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ច ធ្វើការដកហូត បានវត្តុតាងរូមមាន៖
១-ម្សៅសថ្លាចំនួន០៥កញ្ចប់០.៨១ក្រាមថ្លឹងទាំងសម្បក។២-ទូរស័ព្ទចំនួន២គ្រឿង។៣-ប្រាក់ចំនួន១០មឺនរៀល។
ករណីទី៣ ៖ជនជាប់សង្ស័យមានឈ្មោះ ទូច បញ្ញា ភេទ ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិ៤សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនជាប់សង្ស័យត្រូវបានចាប់ខ្លូនវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិ២ សង្កាត់ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដកហូតវត្ថុតាង
រូមមាន ១-ម្សៅសថ្លាចំនួន១៥កញ្ចប់.២,៣២ក្រាមថ្លឹងទាំងសម្បក។២ទូរស័ព្ទចំនួន៤គ្រឿង.៣ដប់ជក់១.ដែកកេះ៤
និងកន្រ្តៃ១។
បច្ចុប្បន្នជនជាប់សង្ស័យទាំង៥នាក់ខាងលើ កំពុងត្រូវបាន កម្លាំងសមត្ថកិច្ចការិយាយល័យជំនាញនៃ កងរាជអាវុធហត្ថធ្វើការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងបញ្ជូនខ្លូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតីវិធីច្បាប់៕ ដោយ នាគសមុទ្រ