ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០គ្រួសារនៅឃុំបន្ទាយស្ទោងត្រូវបានទទួលអំណោយពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

0

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០គ្រួសារនៅឃុំបន្ទាយស្ទោង ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក មកជួយឧបត្ថម្ភជូន នៅរសៀលថ្ងៃចន្ទទី៧ខែ កញ្ញា ឆ្នាំ២០២០ នៅនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង តែងតែជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលកំពុងតែរងចាំជំនួយ ត្រូវបានដឹកសហការី រួមជាមួយអាជ្ញាធរដែនដី ចុះទៅសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង និងបាននាំយកអំណោយ របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ទៅផ្តល់ជូនប្រជាពលរដ្ឋជីវភាពលំបាកខ្វះខាតចំនួន៣០ គ្រួសារ ក្នុងឳកាសជាថ្ងៃកាន់បិណ្ឌទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

អំណោយដែលបានផ្តល់ជូន ប្រជាពលរដ្ឋទីទ័លក្រទាំង៣០ មានក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គ.ក្រ , មី ០១ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ០២ យួរ និងថវិកាមួយចំនួនផងដែរ  ក្នុងនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត  ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះឡើយ ។

ឯកត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំធ្វើស្រែចំការ និងប្រកបមុខរបររកទទួលទានដោយសុច្ចរិត ដើម្បីធានាជីវភាពប្រចាំថ្ងៃរបស់បងប្អូន សុំឲ្យបងប្អូនទាំងអស់ត្រូវថែរក្សា សុខភាព ការពារខ្លួន ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩ និងជម្ងឺផ្សេងៗទៀត ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល សូមឲ្យបងប្អូនទាំងអស់ខិតខំរួមគ្នាថែរក្សាសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យគង់វង្សជារៀងរហូត ព្រោះមានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ សន្តិភាពកើតឡើងនៅកម្ពុជាយើង គឺដោយសារនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុម សែន យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ! ឈ្នះ! – ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ!ឈ្នះ! ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ  ។ដោយ ប៊ុន រដ្ឋា