កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

0

បាត់ដំបង៖ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម ព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០:៣០ នាទី នៅ ចំណុច ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី អំពេអំពេីលួចមានស្ថានទម្ងន់ទោស
( ឆក់យក ទូរសព្ទ ដៃ ) មួយ ករណី និង បាន នាំខ្លួន ជនសង្ស័យ ចំនួន ០២ នាក់៖១ ឈ្មោះ សុងហេង សៀងហៃ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។ ( ជាអ្នក ធ្វេីសកម្មភាព ) ២ ឈ្មោះ ផុន សារាន ហៅ តឿ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។ ( ជាអ្នក ធ្វេីសកម្មភាព )

ជនសង្ស័យ ទាំង ០២ នាក់ ខាង លេី បាន ធ្វេីសកម្មភាព ឆក់យក ទូរសព្ទ ដៃ ពី ជនរងគ្រោះ ឈ្មោះ សុខ សីណា ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។វត្ថុ តាង ដកហូត មាន៖ទូរសព្ទដៃមួយគ្រឿង ម៉ាក Iphone X ពណ៌ ស. ជាជារបស់ជនរងគ្រោះ. ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា វីន ន័រ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ គ្មានស្លាកលេខ ជាម៉ូជាម៉ូតូជនសង្ស័យជិះធ្វេីសកម្មភាព។

បច្ចុប្បន្ន ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់ ។