គ្រួសារកងទ័ពដែលមានជីវភាពលំបាកខ្វះខាត៧គ្រួសារ ត្រូវបានទទួលអំណោយស្បៀងអាហារនិងថវិកាពីរថ្នាក់ដឹកនាំប្រកបដោយគុណធម៍

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានប្រជាពលរដ្ឋ ក្នុងខេត្តនិងក្រៅខេត្ត រួមទាំងមន្រ្តីរាជការ គោរពស្រឡាញ់ ដោយយល់ឃើញពីសកម្មភាព និងគុណភាពការងារ រួមទាំងការងារមនុស្សធម៌ ដែលមានភាពមមាញឹកដូចភ្លៀងរលឹម ក្នុងការចុះជួយក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ គ្រប់ទិសទីនៅក្នុងខេត្តកំពង់ធំ  រហូតមានការដាក់ហាសនាមថា ជាថ្នាក់ដឹកនាំប្រកបដោយគុណធម៍។

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន តែងតែបន្តការងារយ៉ាងសកម្ម ក្នុងការចុះជួយដោះស្រាយ ស្បៀងអាហារ សម្ភារៈនិងថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋ មិនថាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកនោះទេ ជាក់ស្តែងក្នុងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃកាន់បិណ្ឌទី៦ នៃបុណ្យកាន់បិណ្ឌរដូវភ្ជុំបិណ្ឌ តាមប្រពៃណីជាតិខ្មែរ  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ឆ្លៀតពេលជួយឧបត្ថម្ភស្បៀងអាហារ សម្ភារៈនិងថវិកា ឧបត្ថម្ភជូនដល់គ្រួសារកងទ័ពដែលមានជីវភាពលំបាកខ្វះខាត ដែលបានស្នាក់នៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន០៧ គ្រួសារ។

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បានផ្សារភ្ជាប់ជាមួយនិងទុកលំបាករបស់បងប្អូន ដោយទុក្ខលំបាករបស់បងប្អូន គឺជាការលំបាករបស់មេបញ្ជាការ ដែលប្រៀបទៅជាឪពុកម្តាយ ត្រូវមានទំនួលខុសត្រូវ ក្នុងការមើលថែទាំចំពោះសុខទុក្ខ និង ជីវភាពរស់នៅរបស់កូនចៅដែលប្រៀបបានជាគ្រួសារតែមូយ និងបានជួយឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ ,មី ០១ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ និងថវិកាមួយចំនួនផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់បងប្អូនជាគ្រួសារកងទ័ពទាំងអស់ ដែលមានកូនចៅត្រូវចូលសិក្សាឡើងវិញ ក្នុងជំហ៊ានសាកល្បង ត្រូវរៀបចំនូវអាហារ និងសម្ភារៈផ្សេងៗ និងពន្យល់ណែនាំពួកគាត់ពីរបៀបនៃការប្រើប្រាស់ក្នុងការ ការពារទប់ស្កាត់ ការរីករាលដាលពីជម្ងឺកូវីដ-១៩ និងសូមឲ្យបងប្អូនគ្រួសារកងទ័ពយើង ខឹតខំបង្ករបង្កើនផលចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងសូមជូនពរដល់បងប្អូនដែលជាគ្រួសារកងទ័ព ទាំងអស់ ឲ្យជៀសផុតពីជម្ងឺដ៏សាហាវមួយនេះ  នឹងជួបតែពុទ្ធពរទាំងឡាយ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ ប៊ុន រដ្ឋា