កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លូនជនជាប់សង្ស័យចំនួន៨នាក់ពាក់ព័ន្ធអំពើជួញ ដូរគ្រឿងញៀនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

0

ខេត្តព្រះសីហនុ៖  កងរាជអាវុធហត្ថខេត្តនៅរសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ បានបញ្ជូនជនសង្សយ័ ពាក់ព័ន្ធ ជួញដូរថ្នាំញៀនចំនួន ៨នាក់នឹងវត្តុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ផ្តន្ទាទោសតាមផ្លូវច្បាប់បន្ទាប់ពី បញ្ចប់ការសាកសួរ។

.លោក វិរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យចំនួន៨នាក់ខាងលើនេះត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តចាប់ខ្លូនក្នុងបទល្មើស៣ករណីដាច់ដោយឡែកពីគ្នា  ពាក់ព័ន្ធអំពើ ជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

.ក្នុងនោះករណីទី ១៖ ១. ឈ្មោះ ស្តើង សុធាវី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  បច្ចុប្បន្ន នៅក្រុម៣ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។២. ឈ្មោះ ប៊ិន ម៉ារីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅក្រុម២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។៣. ឈ្មោះ អ៊ិត ម៉ៅ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។៤. ឈ្មោះ កុងឡៃភេទប្រុស  អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ  បច្ចុប្បន្ននៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ជនជាប់សង្ស័យទាំង៤នាក់ ត្រូវបានចាប់ខ្លូនវេលាម៉ោង១១:៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រុម២៣ ភូមិ៣ សង្កាត់៤ ក្រុង ព្រះសីហនុ ។ដកហូតវត្តុតាង បានរូមមាន៖១. ម្សៅសថ្លា ចំនួន ១២ កញ្ចប់. ២. ទូរស័ព្ទដៃ ចំនួន ១ គ្រឿង .៣. ប្រាក់ ចំនួន ៥០ ដុល្លារ។ករណី ទី២៖១. ឈ្មោះ តុន ថារ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ  បច្ចុប្បន្ននៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។២. ឈ្មោះ អ៊ុន រ៉ូនីដូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ  បច្ចុប្បន្ននៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ ជនជាប់សង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លូនវេលាម៉ោង១៤:៣០នាទី នៅចំណុច ហ្គេមបាញ់ត្រីហ្គាន់ដាវស្ថិតក្នុងក្រុម១៤ភូមិ៤សង្កាត់៤ក្រុងព្រះសីហនុថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០។ដកហូតបានវត្តុតាង រូមមាន១. ម្សៅសថ្លា ចំនួន ៥ កញ្ចប់.២. ទូរស័ព្ទដៃ ចំនួន ២ គ្រឿង.៣. ប្រាក់ ចំនួន ១០ ម៉ឺនរៀល។

ករណីទី៣ ៖១. ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ  បច្ចុប្បន្ននៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។២. ឈ្មោះ យុន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តុហាងចិន  បច្ចុប្បន្ននៅភូមិ៣ សង្កាត់៣ក្រុងព្រះសីហនុ ។ជនជាប់សង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លូនវេលាម៉ោង១៥:៤០នាទី នៅចំណុចភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២០ ។ដកហូតវត្ថុតាងរួមមាន :១. ម្សៅសថ្លា ចំនួន ១៥ កញ្ចប់. ។២. ទូរស័ព្ទដៃ ចំនួន ៥ គ្រឿង. ៣. ដប់ជក់ ចំនួន ១ ។៤. ដែកកេះ ចំនួន ៤។៥. កន្រ្តៃ ចំនួន ១៕ (ដោយនាគសមុទ្រ)