តំណាងអយ្យការចេញដីកាកោះអោយជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងចូលបំភ្លឺដំណើររឿងបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់

0

ខេត្តបាត់ដំបង÷ជនសង្ស័យម្នាក់ដែលជាអតីតសមាជិកគណះបក្សប្រឆាំងត្រូវបានចូលខ្លួនទៅតុលាការតាមដីការកោះរបស់លោកឈឺន.សុផុនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីស្តាប់ចម្លើយនឹងសាកសួរអំពីដំណើររឿងដែលជាប់ពាក់ព័ន្ធពីបទបរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់។ដោយក្នុងដីការនោះបានកំណត់អោយជនសង្ស័យចូលខ្លួននៅវេលាម៉ោង៩:៣០នាទីនៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០នេះដើម្បីសាកសួរនិងបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៣៧ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០២០។បើយោងតាមដីការកោះរបស់តំណាងអយ្យការបានអោយដឹងថា÷ជនសង្ស័យមានឈ្មោះសំ.បូរីភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរដែលមានទីលំនៅបច្ចុប្បន្នភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។
ពាក់ព័ន្ធនឹងជនសង្ស័យចូលខ្លួនទៅតុលាការនេះដែរនៅចំណុចមុខសាលាដំបូងខេត្តបាត់ដំបងស្ថិតក្នុងក្រុមទី០៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុង/ខេត្តបាត់ដំបងក៏មានប្រជាពលរដ្ឋជាច្រើនផងដែរ។សមត្ថកិច្ចអោយដឹងថា÷ប្រជាពលរដ្ឋដែលមកនៅមុខតុលាការនេះមានចំនួន៤០នាក់(ស្រី១៥នាក់)ប្រើប្រាស់មធ្យោបាយម៉ូតូ១៥គ្រឿងមកពីភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ពួកគេបានមកប្រមូលផ្តុំគ្នាក្នុងគោលបំណងគាំទ្រជនសង្ស័យឈ្មោះសំ.បូរីភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិព្រែកតាវេនឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង។ដែលជនសង្ស័យរូបនេះត្រូវបានលោកឈឺន.សុផុនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចេញដីកាកោះក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:៩៣៧ចុះថ្ងៃទី១២ខែសីហាឆ្នាំ២០២០ដើម្បីសាកសួរបំភ្លឺពីបទ:បរិហាកេរ្តិ៍ជាសាធារណះនិងញុះញង់។
សមត្ថកិច្ចបន្តថា÷ក្រៅពីប្រមូលផ្តុំគ្នាពលរដ្ឋទាំងនោះមិនមានសកម្មភាពអ្វីនោះទេចំណែកជនសង្ស័យបន្ទាប់ពីតំណាងអយ្យការធ្វើការសាកសួររួចមកនៅវេលាម៉ោង១០:២០នាទីថ្ងៃខែឆ្នាំដដែលតំណាងអយ្យាការបានសំរេចអនុញ្ញាត្តិអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ចំពោះករណីនេះសមត្ថកិច្ចក៏នៅមិនទាន់ដឹងថាជនសង្ស័យត្រូវបានតំណាងអយ្យការមានចំណាត់ការលើនីតិវិធីបន្តឬយ៉ាងណាទៀតនោះនៅឡើយទេ៕សៅ សារិទ្ធ