ក្រសួងពាណិជ្ជកម្មណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវបន្តសកម្មភាពទាក់ទាញអ្នកវិនិយោគដើម្បីស្ទួយសេដ្ឋកិច្ចសង្គម

0

ខេត្តបាត់ដំបង÷ដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ចសង្គមអោយកាន់តែប្រសើឡើងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យបង្កើនយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទាក់ទាញវិនិយោគ។នៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកជ្រើសតាំងនិងសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មខេត្តបាត់ដំបងកាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០។លោកភូ.វាសនាប្រធានសភាពាណិជ្ជកម្មខេត្តបានលើកឡើងថា÷ចំពោះមុខនេះសភាពាណិជ្ជកម្មខេត្តបាននិងកំពុងរៀបចំខ្លួនជាស្រេចដើម្បីជំរុញគ្រប់រូបភាពប្រកបដោយភាពស្មោះត្រង់សំដៅឈានទៅរកការអភិវឌ្ឍន៍និងខិតខំស្វែងរកទីផ្សារជូនដល់ប្រជាកសិករ។ម្យ៉ាងទៀតនិងបន្តការប្រឹងប្រែងកៀរគរអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកឲ្យមកវិនិយោគឲ្យកាន់តែច្រើនថែមទៀតនៅក្នុងតំបន់របស់ខ្លួន។
លោកម៉ៅ.ថូរ៉ារដ្ឋលេខាធិខាក្រសួងពាណិជ្ជកម្មបានក្រើនរម្លឹកដល់មន្ត្រីក្រោមឱវាទក៏ដូចជាសមាជិកសភាពាណិជ្ជកម្មខេត្តទាំងអស់ឲ្យបង្កើនការគិតគូរខ្ពស់បន្ថែមទៀតក្នុងការទាក់ទាញនិងបង្កលក្ខណះដល់ក្រុមហ៊ុនវិនិយោគក្នុងនិងក្រៅប្រទេសឲ្យមកបណ្តាក់ទុនរកស៊ីនៅក្នុងមូលដ្ឋានរបស់ខ្លួនឬនៅក្នុងប្រទេសពិសេសរិះរកគន្លឹះកៀរគរទាក់ទាញជនបរទេសឲ្យចូលរួមធ្វើជាសមាជិកទីប្រឹក្សាកាន់តែប្រសើរព្រោះជនបរទេសគាត់មានបទពិសោធន៍ច្រើនទាំងការទំនាក់ទំនងជំនួញការធ្វើអាជីកម្មផ្សេងៗលើការពង្រីកទីផ្សារឲ្យបានធំទូលាយថែមទៀតទៅដល់ប្រជាជនក្នុងប្រទេសកំណើតហើយពួកគាត់ក៏មានឱកាសច្រើនក្នុងការអូសទាញអ្នកវិនិយោគបរទេសដូចគ្នាឲ្យចូលរួមបណ្តាក់ទុនរកស៊ីផងដែរ។
លោកបញ្ជាក់ថា÷សភាពាណិជ្ជកម្មក៏ត្រូវសកម្មតាមដានព័ត៌មានជាមួយសហគមន៍អន្តរជាតិតួយ៉ាងដូចជាចំពោះការដាក់បំរាមរបស់ទីផ្សារអន្តរជាតិមិនអនុញ្ញាតិឲ្យផ្លែឈើរបស់ប្រទេសជិតខាងយើង១នាំផ្លែឈើចូលក្នុងទីផ្សាររបស់គេដោយសារមានសារធាតុគីមីហាមឃាត់ហើយគេក៏បានឆ្លៀតឱកាសបង្វែរថ្នាំគីមីនោះមកដាក់លក់ក្នុងប្រទេសកម្ពុជាយើងទៅវិញដែលប្រការនេះជាប្រការដ៏គ្រោះថ្នាក់ជាទីបំផុតសម្រាប់កម្ពុជាយើង៕សៅ សារិទ្ធ