ក្នុងរដូវកាលកាន់បិណ្ឌនេះប្រជាពលរដ្ឋហាក់ភ្លេចខ្លួនអំពីរោគឆ្លងកូវីត១៩ដោយមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

0

ខេត្តបាត់ដំបង÷នៅតាមបណ្តាវត្តក្នុងសហគមន៍ក៏ដូចជាក្នុងក្រុងគេសង្កេតឃើញថាប្រជាពលរដ្ឋកំពុងមានការធ្វេសប្រហែសមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅនឹងជម្ងឺឆ្លងកូវីត១៩ដែលជាក្តីបារម្មណ៍មួយខណះដែលរោគឆ្លងប្រភេទនេះមិនទាន់រសាត់ឆ្ងាយនៅឡើង។ពាក់ព័ន្ធនឹងបញ្ហានេះឆ្លៀតនៅក្នុងឱកាសបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហាឆ្នាំ២០២០កាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។លោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់មន្ទីរធម្មការនិងសាសនាខេត្តត្រូវធ្វើការអំពាវនាវដល់ទីវត្តអារាមនានាត្រូវចូលរួមវិធានការការពារជំងឺកូវិដ១៩ដោយរៀបចំមានការវ៉ាស់កម្តៅបាញ់អាកុលនៅមុខក្លោងទ្វារច្រកចេញចូលនិងមានការរក្សាគម្លាតឱ្យបានត្រឹមតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រៅពីនេះលោកងួន.រតនះក៏បានណែនាំដល់សមត្ថកិច្ចផងដែរធ្វើយ៉ាងណារក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះអោយបានល្អប្រសើនឹងរួមសហការក្នុងការផ្សព្វផ្សាយនឹងមានការណែនាំនៅតាមវត្តនិមួយៗតាមសហគមន៍ផងដែរដើម្បីអោយមានការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលមិនត្រូវភ្លេចខ្លួននោះទេ។ប្រជាពលរដ្ឋមួយចំនួនតូចដែលបានអនុត្តតាមការណែនាំរបស់ក្រសួងបានបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា÷ពួកគាត់មកកាន់បិណ្ឌនេះមិនបានភ្លេចខ្លួនពីជម្ងឺកូវីត១៩នោះទេតែពួកគាត់បារម្មណ៍នឹងអ្នកដ៏ទៃភាគច្រើនដែលចូលរួមជាមួយពួកគាត់ខ្វះការការពារខ្លួនដូច្នេះពួកគាត់សំណូមពរដល់មន្ត្រីពាក់ព័ន្ធមេត្តាជួយពង្រឹងលើបញ្ហានេះផង៕សៅ សារិទ្ធ