មន្ត្រីរដ្ឋបាលខេត្តចុះសួរសុខទុក្ខដល់កងកម្លាំងនគរបាលការពារតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃរួមនឹងគ្រឿងឧបភោគបរិភាគដើម្បីចែកជូនមួយចំនួនផង

0

ខេត្តបាត់ដំបង÷ជារៀងរាល់ឆ្នាំខណះដែលពិធីបុណ្យភ្ជំបិណ្ឌជិតឈានមកដល់ថ្នាក់ដឹកនាំខេត្តរួមនឹងក្រុមហ៊ុនសង្គមសុីវិលជាដៃគូរតែងពាំនាំគ្រឿងឧបភោគបរិភោគទៅផ្តល់ជូនកងកម្លាំងដែលកំពុងការពារតាមបន្ទាត់ព្រំដែនជាការផ្សាភ្ជាប់ភាពស្និតស្នាលរវាងកងកម្លាំងនឹងរដ្ឋបាលសង្គមសុីវិល។ក្នុងដំណើរចុះសួរសុខទុក្ខនេះលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីរាជការក្រោមឱវ៉ាទមួយចំនួនរួមជាមួយនូវគ្រឿងឧបភោគបរិភោគមួយចំនួនផង។ចំពោះកងកម្លាំងនគរបាលការពារព្រំដែនដែលត្រូវបានមន្ត្រីរដ្ឋបាលខេត្តបានចុះសួរសុខទុក្ខកាលពីថ្ងៃទី០៩ខែកញ្ញាកន្លងថ្មីៗនេះរួមមានទីបញ្ជាការនៃកងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូននិងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង។
ចំពោះគ្រឿងឧបភោគបរិភោគដែលជាអំណោយបានប្រគល់ជូនដល់កងកម្លាំងដោយក្នុងអង្គភាពវរៈនិមួយៗទទួលបាន៖សាច់ជ្រូក១០០គីឡូក្រាម,នំអន្សម១៤០០អន្សម,មី៥០កេស,ទឹកសុទ្ធ១០កេស,ទឹកក្រូច៣០កេស,ស្រាបៀ៥០កេសនឹងថវិកា៤លានរៀលជាថវិការដ្ឋបាលខេត្តនិង២លានរៀលរបស់ក្រុមហ៊ុនសូគីមិច។ក្រៅពីនេះរដ្ឋបាលខេត្តបាត់ដំបងក៏បានឧបត្ថម្ភដល់អង្គភាពកងកម្លាំងប្រដាប់អាវុធក្នុងស្រុកសំពៅលូននិងស្រុកកំរៀងទាំង៣អង្គភាពផងដែរក្នុងនោះមានផ្នែកសឹករងស្រុកកងរាជអាវុធហត្ថស្រុកនិងអធិការដ្ឋាននគរបាលស្រុកដោយក្នុងមួយអង្គភាពទទួលបាននូវស្រាបៀរចំនួន៥កេសនិងថវិកា៥០ម៉ឺនរៀល។
នៅក្នុងឱកាសនោះលោកអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់គ្រប់កងកម្លាំងទាំង៣ប្រភេទនៅតាមបន្ទាត់ព្រំដែនគោកបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់អោយបានរាល់សកម្មភាពដែលក្រុមជនឆ្លៀតឆក់ឱកាសបង្កអសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈសង្គធ្វើឲ្យចលាចលដែលធ្វើអោយមានការប៉ះពាល់ដល់ការធ្វើបុណ្យរបស់ប្រជាពលរដ្ឋក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ៕សៅ សារិទ្ធ