មេបញ្ជាការរងយោធភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ!

0

ព្រះវិហារ៖ ឯកឧត្តម លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តគីរីទឹកធ្លាក់តេជោបុស្សស្បូវ ឋិតក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ។

នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម លៀង ឡេង និងលោកជំទាវ ព្រមទាំងសហការី ក៍បាននាំយកទេយ្យវត្ថុជាច្រើនមុខ និងចង្ហាន់ ព្រមជាមួយបច្ច័យប្រមាណជាង២លានរៀល វេរប្រគេនដល់ព្រះសង្ឃ សម្រាប់តម្កល់ទុកកសាងក្នុងទីអារាមវត្ត ដែលបច្ចុប្បន្នកំពុងមានការខូចខាតជាច្រើន ។

បន្ទាប់ពីវេរប្រគេនទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ ដើម្បីឧទ្ទិសនឹកដល់ឌួងវិញាណខ័ន្ត បុព្វការីជនទាំង៧សន្តាន រួមនិងឌួងវិញាណខ័ន្ត យុទ្ធមិត្ត យុទ្ធនារី ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ សូមឲ្យដួងវិញ្ញាណខណ្ឌអ្នកទាំងអស់នោះ បានទៅកាន់ឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ សួនលីណា