ក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីរវឡុបមេន ខមភេនី បានធ្វើបទបង្ហាញអំពីផែនការមេនិងគម្រោងកែសម្រួលថ្មីៗខ្លះៗនៃប្លង់គោលដែលមានស្រាប់ចំពោះគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ឧទ្យានជាតិរាម

ខេត្តព្រះសីហនុ៖ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីរវឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានធ្វើបទបង្ហាញអំពីផែនការមេនិងគម្រោងកែសម្រួលថ្មីៗចំពោះគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ឧទ្យានជាតិរាម ប្រាប់ទៅអាជ្ញាធរខេត្តព្រះសីហនុ អោយបានដឹង។បើទោះជាក្រុមហ៊ុននេះបានរៀបចំផែនការមេរបស់ខ្លួនយ៉ាងណាក្តី អាជ្ញាធរខេត្តព្រះសីហនុស្នើអោយក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវមើលប្លង់គោលដែលកសាងដោយមន្ត្រីជំនាញរបស់ខេត្តផងដែរដើម្បីធានាការអភិវឌ្ឍប្រកបដោយតម្លាភាព ចីរភាព។

 

លោក Fu Xian Ting  អគ្គនាយកក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីរវឡុបមេន ខមភេនី បានបញ្ជាក់ថា ក្រុមហ៊ុនបានសុំសិទ្ធវិនិយោគនៅឆ្នាំ២០០៨។

បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការកែសម្រួលប្លង់មេសម្រាប់ផែនកាមេនៃតំបន់ ឆ្នេរមាស ឆ្នេរប្រាក់ មកជាទម្រង់អភិវឌ្ឍន៍រចនាសម្ព័ន្ធនៃការអភិវឌ្ឍន៍ “ទីក្រុងជាយ” តំបន់ឆ្នេរប្រាក់ បានកែសម្រួលមកជាទម្រង់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ “អ័ក្ស១ ខ្សែតំបន់ ២ អនុតំបន់ ៤” ។ 

រចនាសម្ព័ន្ធនិងមុខងារនៃការកែសម្រួលបង្ហាញពីលក្ខណៈពិសេសនៃ”ពហុតំបន់វិមជ្ឍការ” ។ ដីប្រើប្រាស់សម្រាប់ការអភិវឌ្ឍបែងចែកជាប្រភេទគម្រោងរបស់ប្រទេសជឿនលឿនដោយបែងចែកជា៨ប្រភេទធំៗ និង ២៦ប្រភេទបន្ទាប់បន្សំ ដើម្បីងាយស្រូលក្នុងការគ្រប់គ្រងការអភិវឌ្ឍ។ 

បណ្តាញផ្លូវ ផ្អែកលើការវិភាគភូមិសាស្ត្រយ៉ាងត្រឹមត្រូវ ក្រុមហ៊ុនបានប្តូរបណ្ដាញផ្លូវដែល “ចេញពីចំណុចកណ្ដាល” មកជាបណ្តាញផ្លូវហ៊ុំព័ទ្ធតំបន់ភ្នំធម្មជាតិមានប្រវែងសរុបកើនឡើង ៤០ភាគរយ បើប្រៀបធៀបនឹងផែនការដើម។

ឯកឧត្តម គួច ចំរើន និយាយថា រដ្ឋបាលខេត្តចង់ឃើញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ថែមទាំងបានស្នើក្រុមហ៊ុនត្រូវរៀបចំប្លង់គោលនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។មួយវិញទៀតត្រូវគោរពតាមប្លង់មេរបស់ខេត្តព្រះសីហនុ ផងដែរ ដោយពិនិត្យមើលលើប្រភពទឹក ភ្លើង ផ្លូវ និងអាងប្រព្រឹត្តកម្ម ដើម្បីបំរើឱ្យការងារអភិវឌ្ឍន៍ប្រកបដោយតម្លាភាព ចីរភាព រក្សាធនធានធម្មជាតិ និងបរិស្ថានល្អក្នុងតំបន់ ។