ដើម្បីដោះស្រាយគំនុំចាស់កាប់ជនរងគ្រោះ១កាំបិតបុិសដាច់ដៃម្ខាងត្រូវសមត្ថកិច្ចវ៉ៃខ្នោះទាំងយប់

ខេត្តបាត់ដំបង÷ជនរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសាតែហូរឈាមច្រើនខណះដែលជនរងគ្រោះត្រូវបានបងថ្លៃខ្លួនកាប់១កាំបិតស្ទើរដាច់ដៃម្ខាងដើម្បីដោះស្រាយគំនុំចាស់។សមត្ថកិច្ចអោយដឹងថាករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០នេះនៅត្រង់ចំណុចព្រៃព្រាលក្រុមទី៣ភូមិស្លាបប៉ាងឃំុតាគ្រាមស្រុកបាណន់។

សមត្ថកិច្ចបន្តថាជនសង្ស័យមានឈ្មោះរឿត.ដារ៉ូភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃំុកើតហេតុខាងលើបានប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះប៊ិន.សិលាភេទប្រុសអាយុ៣៦ឆ្នាំរស់ភូមិឃំុជាមួយគ្នាត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យចំស្មងដៃខាងស្តាំបណ្តាលអោយរបួសបាក់ឆ្អឺងតូច១។

សមត្ថកិច្ចបន្តថាក្រោយពីមានសេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះភ្លាមៗនោះសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តងដើម្បីផ្តន្ទាទោសតាមច្បាប់។ក្រោយសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យសារភាពថាមូលហេតុនៃការកាប់នេះដោយសាខ្លួនមានគំនុំជាមួយប្អូនថ្លៃដែលបានវ៉ៃខ្លួនអស់រយះពេលយូមកហើយទើបជម្រះបញ្ជីថ្ងៃនេះតែម្ត។បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ចំណែកជនសង្ស័យសមត្ថកិច្ចនៃអធិការស្រុកបាណន់បញ្ជូនបន្តតាមនីតិវិធីក្រោយសាកសួរនឹងកសាងសំណុំរឿងចប់សព្វគ្រប់។