ទារិកាម្នាក់បានស្លាប់ភ្លាមៗនិងបីនាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកប្រាសាទបាគង

0

សៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ទារិកាកម្នាកត្រូវស្លាប់ភ្លាមៗបីនាក់ទៀតរងរបួសធ្ងន់ស្រាល នៅស្រុកប្រាសាទបាគងដោយសារ រថយន្តបះជាមួយម៉ូតូពេលកំពុងធ្វើដំណើរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៧និង១០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចន្លោះបង្គោលគីឡូលេខ៣៩៧ ៣៩៨ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅលើផ្លូវជាតិលេខ៦។
មន្ត្រីសមត្ថកិច្ចបានបន្តថា ករណីនេះគឺ រវាងរថយន្ត ម៉ាកលុចស៊ីស Ls460ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ2X 39 95 បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ បានបើកបរក្នុងទិសដៅពីកើតទៅលិច ប៉ះទង្គិច និង ម៉ូតូមួយគ្រឿង ម៉ាកវេវ សេ១១០ ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប1D 42 91 បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ (របួសស្រាល) កំពុងបើកបរដឹកប្រពន្ធ និង កូន២នាក់ ១ ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ (របួសស្រាល) ២ កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ (ស្លាប់) ៣ ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង មូលហេតុម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន សមត្ថកិច្ចបញ្ជាក់ថា ក្រោយការវាស់វែងរួច បច្ចុប្បន្នរថយន្ត ត្រូវរក្សាទុកនៅអធិការស្រុកប្រាសាទបាគង ដោយឡែក សពទារកនោះ ត្រូវឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ខេង ឧត្តម