ពិធីសំណេះសំណាល និងចែកអំណោយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដល់សង្កាត់ចំនួន០២ ក្នុងមូលដ្ឋានខណ្ឌដូនពេញ!

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៧,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារថ្មីទី១ និង សង្កាត់ផ្សារថ្មីទី៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ។

អំណោយដែលបានប្រគល់ជូននាពេលនេះរួមមានគ្រឿងឧបភោគបរិភោគរួម និងថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន និងអាចយកទៅធ្វើចង្ហាន់ដើម្បីប្រគេនដល់ព្រះសង្ឃ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ផងដែរ៕