កីឡាករបាល់ទាត់បើកប៉ះម៉ូតូជាមួយ រថយន្តមford ranger ម្នាក់រងរបួសធ្ងន់ម្នាក់ស្រាល

0

សៀមរាប៖កីឡាករបាល់ទាត់ម្នាក់បានរងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាលខណ:ជិះម៉ូតូត្រូវបានប៉ះចំទ្វាររថយន្តផ្នែកខាងឆ្វេងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវបំបែកជាបួនក្បែរវត្តគោកចក ស្ថិតក្នុង​ភូមិវាល សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប។

តាមបានរាយការណ៍សមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក ford ranger ពណ៌ទឹកប្រាក់(ប្រផេះ) ពាក់ស្លាកលេខ-2AW6696 បើកបរ​ដោយឈ្មោះ សុិន សាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់សាំង រស់នៅ​ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងនិង ខេត្តសៀមរាប រថយន្តខូចខាត​ខ្លាំង​ផ្នែកខាងឆ្វេង។​ ចំណែកម៉ូតូ​ម៉ាក់ click ពណ៌​សរ ពាក់ស្លាកលេខ សៀមរាប​1Q7320 បើកបរ​ដោយឈ្មោះ​កែវ សុផល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កីឡាករបាល់ទាត់ រស់នៅភូមិ​ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (របួសធ្ងន់)។​
អ្នករួមដំណើរជាមួយម៉ូតូ៖ឈ្មោះ ធា រ៉ា ភេទប្រុស​ អាយុ១៨ឆ្នាំ រស់នៅភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប (របួសស្រាល)។​ម៉ូតូខូចខាត់ផ្នែកខាងមុខទាំងស្រុង។
បច្ចុប្បន្ន​អ្នករបួសត្រូវបានបញ្ជូនទៅ ព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរា​ប។​ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរផ្លូវគោក ខេត្ត​សៀមរា​ប យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
វេហាស៍