ឯកឧត្តម ម៉ន សាម៉ុន ឯកឧត្តម ស៊ុន សម្បត្តិ និងឯកឧត្តមអ៉ិត សុធា រួមទាំងលោកជំទាវបានអញ្ជើញកាន់បិណ្ឌវេនទី១១នៅវត្តដំណាក់ ខេត្តសៀមរាប

0

ខេត្តសៀមរាប៖ ពិធីកាន់បិណ្ធក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្វធ្វើឡើង តាមប្រពៃណីខ្មែរ តាំងតែពីដូនតាមក បុណ្យភ្ជុំបិណ្ទគឺជា បុណ្យដ៏ធំមួយក្នុងចំណោមបុណ្យដ៏ទៃ ប្រជាពលរដ្ឋខ្មែរ បានបនាំគ្នាប្រារព្វពិធីបុណ្យនេះ មិនដែលអាកខានឡើយ គឺចាប់តាំងពីថ្ងៃ១រោច រហូតដល់១៥រោច ដែលប្រជាពលរដ្ឋបានចែកវេនគ្នា ក្នុងការប្រារព្វពិធីតាមវេនកាន់ បិណ្ឌនីមួយៗ រហូតដល់ថ្ងៃទី ១៥រោច គេហៅថាបុណ្យភ្ជុំធំ។
ជាក់ស្តែងនៅថ្ងៃទី១១រោច ឯកឧត្តម ម៉ន សាម៉ុន និងលោកជំទាវព្រមទាំងបុត្រ ឯកឧត្តម ស៊ុន សម្បត្តិនិង និងលោកជំទាវព្រមទាំងបុត្រ ឯកឧត្តមអ៊ិត សុធា និងលោកជំទាវម៉ន វ៉ារី ព្រមទាំងបុត្រ និងបងប្អូនជិតឆ្ងាយដែលញ្ញាត្តិព្រះធម៌របស់លោកជំទាវម៉ន វ៉ារី បានអញ្ជើញ កាន់បិណ្ឌវេនទី១១ ដែលមានលោកតា លោកយាយ ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីកាន់បិណ្ឌ យ៉ាងអធឹកអធ័ម នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឧទ្ធិសកុសល់ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ជីដូនជីតា និងសាច់សញាតិទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅបរមលោក ។
ឯកឧត្តមអ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋខ្មែរ នាសម័យនេះ មានភាពសប្បាយរីករាយ និងការប្រារព្វពិធីធ្វើបុណ្យទានផ្សេងៗ និងការធ្វើដំណើរ ទៅណាមកណាពេល ណាគឺមានសុវត្តិភាព ដោយមិនភ័យព្រួយ គឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ដូច្នេះមានតែតម្លៃសន្តិភាពប៉ុណ្ណោះ ដែលធ្វើឲ្យប្រទេសយើងមានការការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ ប្រកបដោយគិត្តិបណ្ឌិត សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក បានធ្វើឲ្យប្រទេសជាតិកម្ពុជាមានសុខសន្តិភាព។
ឯកឧត្តមអ៊ិត សុធា ព្រះរាជអាជ្ញា បានសំណូមដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាព និងចូលរួមការការពារទប់ស្កាត់ ការឆ្លងរីករាលជម្ងឺកូវីដ-១៩ និងត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដោយ ប៊ុន រដ្ឋា