មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំងដើម្បីពង្រឹងតួរនាទីភារកិច្ចការពារសន្តិសុខ សុវត្ថិភាពនាឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

0

ខេត្តកំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងដើម្បីពង្រឹងតួរនាទីភារកិច្ចរបស់កងទ័ពក្នុងកិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងត្រៀមកម្លាំងសម្រាប់អន្តរាគមន៍បម្រើប្រជាជន រួមទាំងដោះស្រាយយថាហេតុ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរតាមបទបញ្ជារបស់ថ្នាក់លើ ពិធីនេះបានធ្វើឡើង បន្ទាប់ពីក្រោយគោរពទង់ជាតិរួច នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែគិតគូរដល់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ស៊ីវិល ក្នុងឱកាសបុណ្យជាតិផ្សេងៗ គឺបានជួយឧបត្ថម្ភប្រាក់លើកទឹកចិត្ត ក្នុងម្នាក់ទទួលបាន៥០,០០០រៀល ដើម្បីឧបត្ថម្ភបន្ថែមលើប្រាក់បៀវត្សប្រចាំខែសម្រាប់ធ្វើបុណ្យទាន និងបានអនុញ្ញាតិឲ្យមន្ត្រីរាជការនិយោជិត កម្មករបានឈប់ សម្រាកក្នុងឱកាសបុណ្យជាតិផ្សេងៗ ពិសេសនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះឯកត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានផ្តល់អាវពោងសម្រាប់ហែលទឹក៥០អាវ ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងបានបន្តផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដល់កងកម្លាំងត្រៀមសម្រាប់អន្តរាគមន៍ រួមមាន ត្រូវស្មោះត្រង់និងការពារ ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវបម្រើប្រជាជនដោយ ស្មោះត្រង់និងដោយឥតលក្ខខណ្ឌ ។
ទី២ ត្រូវចាត់តាំងវេនប្រចាំការ ប្រចាំបញ្ជា ឲ្យបានជាប់ជាប្រចាំ សម្រាប់ដោះស្រាយហេតុការណ៍ជាយថាហេតុផ្សេងៗដែលអាចកើតមានឡើង ត្រូវសហការឲ្យបានល្អ ជាមួយសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជួបជុំក្រុមគ្រួសារសប្បាយរីករាយ នៅគ្រប់ទីកន្លែងកំសាន្ត និងរម្មណីយដ្ឋាននានា នៅទូទាំង ខេត្តកំពង់ធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយ សវត្ថិភាព ៤ ត្រូវ បែងចែក វេន ជូនបងប្អូន បាន ទៅ ចូល រួម បុណ្យ ភ្ជុំបិណ្ឌ ជាមួយ ក្រុម គ្រួសារ តាម ទំនៀម ទម្លាប់ ប្រពៃណី ជាតិ ខ្មែរ ។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ ឯកឧត្ដមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបាន ជោគជ័យ និងមានប្រសិទ្ធភាព ខ្ពស់ ។ដោយ ប៊ុន រដ្ឋា