ករណីព្រះសង្ឃចំនួន៤៦អង្គនៅវត្តស្វាយដង្គំមានអាការះក្អកហៀសំបោរនឹងមានកម្តៅ(>៣៧,៥)រយះពេល៦ថ្ងៃ

0

ខេត្តបាត់ដំបង÷ព្រះសង្ឃចំនួន៤៦អង្គគង់នៅវត្តស្វាយដង្គំក្នុងស្រុកឯកភ្នំដែលមានករណីក្តៅខ្លួន(>៣៧,៥)ហើយមានអាការ:ក្អកហៀរសំបោរអស់រយៈពេល៦ថ្ងៃកន្លងមករហូតមកដល់ថ្ងៃទី១៤ខែកញ្ញានេះទទួលការព្យាបាលបានធូស្រាលខ្លះហើយ។លោកវឿង.ប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងនៅថ្ងៃទី១៤ខែកញ្ញានេះថា÷រោគសញ្ញាដែលកើតមានចំពោះព្រះសង្ឃទាំង៤៦អង្គគឺមានព្រះជន្មពី១១ដល់១៩ព្រះវស្សា។លោកប្រធានមន្ទីរបន្តថាក្នុងចំណោមព្រះសង្ឃទាំង៤៦អង្គមានព្រះសង្ឃភាគច្រើននិមន្តមកពីតាមខេត្តនានាដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តនេះ បច្ចុប្បន្នទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។
លោកបន្តថា÷ពាក់ព័ន្ទនឹងករណីខាងលើមានការភ្ញាក់ផ្អើលឡើងបន្ទាប់ពីខាងមន្ទីរទទួលបានព័ត៌មាន ពីការណែនាំរបស់លោកងួន.រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង ១៩យប់នាថ្ងៃទី១៣ខែកញ្ញា។ភ្លាមៗនោះក្រុមការងារRRTនៃមន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក .វិទ្យា អនុប្រធានមន្ទីរ លោកប្រធាន ប្រតិបត្តិស្រុកសង្កែនិងសហការីបានចុះពិនិត្យ និងយកសំណាកចំនួន២១អង្គដើម្បីយកទៅពិនិត្យជំហ៊ានទី១។ចំពោះព្រះសង្ឃក្រៅពី២១អង្គនេះនៅព្រឹកថ្ងៃទី១៤ខែកញ្ញានេះក្រុមការងារនឹងបន្តចុះយកសំណាកបន្តទៀត។
លោកបន្តថាក្រោយពីមានការព្យាបាលក្រុមការងារបានណែនាំដល់លោកអាចារ្យគណៈគ្រប់គ្រងសាលាពុទ្ធិកៈឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួនដូចជាពាក់ម៉ាស់នឹងឆាន់ទឹកក្តៅ។លោកបញ្ជាក់ថាការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែមន្ត្រីជំនាញនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀតក្រោយពីក្រុមការងារត្រូវបានបញ្ចប់ប្រតិបត្តិការនៅវេលាម៉ោង២៣នាយប់ថ្ងៃដដែល៕សៅ សារិទ្ធ