ពុទ្ធបរិស័ទ្ធដែលត្រូវកាន់វេណទី១៣ចូលវត្តដង្គំត្រូវបានថយចុះដោយសាមានការព្រួយបារម្មនឹងជម្ងឺកូវីត១៩

0

ខេត្តបាត់ដំបង÷វេណកាន់បិណ្ឌទី១៣របស់ពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលត្រូវដង្ហែចូលវត្តដង្គំក្នុងស្រុកឯកភ្នំនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នេះមានការថយចុះនៃចំនួនពុទ្ទ្ធបរិស័ទ្ធធ្វើអោយក្នុងវត្តមានសភាពស្ងាត់ស្រងំក្រោយពីប៉ុន្មានថ្ងៃមុននេះមានផ្ទះរឿងព្រះសង្ឃជាច្រើនអង្គមានរោគសញ្ញាក្តៅព្រះកាយនឹងហៀរសំបោដែលជាការសង្ស័យថាជារោគសញ្ញាពាក់ព័ន្ធនឹងករណីកូវីត១៩។ចំពោះរោគសញ្ញាដែលបានកើតឡើងចំពោះព្រះសង្ស័យក្តៅព្រះកាយនឹងហៀរសំបោបានកើតឡើង៥ទៅ៦ថ្ងៃមកហើយបានឆ្លងតពីអង្គ១ទៅអង្គ១រហូតមានចំនួន៤៦អង្គរហូតមកដល់ថ្ងៃទី១៥ខែកញ្ញានេះកើនដល់៥២អង្គហើយនេះបើតាមអាចារ្យគណះមម្មាវត្តបានរៀបរាប់អោយដឹងនៅរសៀលថ្ងៃទី១៥ខែកញ្ញានេះ។
ប្រភពដដែលបន្តថា÷ការព្រួយបារម្មរបស់ពុទ្ធបរិស័ទ្ធដែលធ្វើអោយពួកគាត់ចាកចេញពីវត្តនឹងខ្លះខកខានមិនបានមកកាន់បិណ្ឌវេណទី១៣ក្រោយពីមានមន្ត្រីសុខាភិបាលចុះមកពិនិត្យនឹងព្យាបាលព្រះសង្ឃទាំង៤៦អង្គជាបន្តន្ទាប់កាលពីថ្ងៃទី១៣ខែកញ្ញាហើយមកដល់ថ្ងៃទី១៥ខែកញ្ញានេះកើនដល់៥២អង្គហើយក្នុងចំណោមព្រះសង្ឃទាំង១២០អង្គដែលកំពុងបន្តការសិក្សាក្នុងវត្តនេះ។សូមរំលឹងផងដែរថាករណីនេះបានភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទ្ធខណះកាលពីវេលាម៉ោងជាង១៩យប់នាថ្ងៃទី១៣ខែកញ្ញាកន្លងទៅថ្មីៗនេះមានក្រុមការងារRRTនៃមន្ទីរសុខាភិបាលខេត្តជាច្រើនបានចុះពិនិត្យនឹងព្យាបាលដល់ព្រះសង្ឃហើយក៏បានយកសំណាកពីព្រសង្ឃចំនួន២១អង្គក្នុងចំណោមព្រះសង្ឃ៤៦អង្គដែលកំពុងមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដើម្បីយកទៅពិនិត្យជំហ៊ានទី១ផងដែរ។ក្រោយពីការក្រសួងសុខាភិបាលពិនិត្យសំណាករកឃើញថារោគសញ្ញាដែលព្រះសង្ឃទាំង៤៦អង្គបានប្រឈមគឺជារោគសញ្ញាគ្រុនផ្តាសាយមិនពាក់ព័ន្ធនឹងជម្ងឺកូវីតឡើយ។
ពាក់ព័ន្ធនឹងព្រះសង្ឃជាច្រើនអង្គមានអារ:ក្តៅព្រះកាយហៀរសំបោនេះគណះកម្មាការនឹងអាជ្ញាធរភូមិបានបញ្ជាក់ថាព្រះសង្ឃទាំង១២០អង្គដែលនិមន្តមកពីបណ្តាខេត្តផ្សេងៗដើម្បីមកសិក្សាក្នុងវត្តដង្គំនេះមិនមានលោកសង្ឃអង្គណា១ទើបចូលមកថ្មីនោះទេគឺព្រះសង្ឃដែលមកស្នាក់នៅរៀនសូត្រក្នុង១អង្គៗស្នាក់នៅអស់រយះពេល២ទៅ៣ឆ្នាំហើយ។បើទោះបីយ៉ាងណាបច្ចុប្បន្នអាចារ្យគណះកម្មាវត្តបានអនុវត្តតាមការណែនាំពីមន្ត្រីជំនាញបានដាក់ព្រះសង្ឃដែលនៅមានអាការ:ក្តៅខ្លួនអោយសឹងដាច់ដោយឡែកនឹងផ្អាកការសិក្សាមួយរយះផងដែរ។អាចារ្យនឹងគណះកម្មាការវត្តក៏ដូចជាអាជ្ញាធរមូលដ្ឋានសូមអំពាវនាវដល់សប្បុរសជិតឆ្ងាយមេត្តាជួយបរិចាកដល់វត្តនេះផងដើម្បីយកថវិការទិញថ្នាំព្យាបាលដល់ព្រះសង្ឃដែលប្រឈមនឹងគ្រុនផ្តាសាយធំព្រមទាំងផ្គត់ផ្គង់ដល់ព្រះសង្ឃទាំង១២០អង្គដែលកំពុងតែសិក្សានៅវត្តនេះផងដែរ៕សៅ សារិទ្ធ