ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ផ្ទុះការតវ៉ាថា លោក មាស ប៊ុនឡី ប្រើប្រាស់សិទ្ធិ អំណាច យកគ្រឿង ចក្រ ឈូសឆាយ រំលោភបំពាន យកដីធ្លី របស់ក្រុមហ៊ុនចិន ទទួលបានសិទ្ធ វិនិយោគពីរដ្ឋា ភិបាល ស្របច្បាប់ ដើម្បី អភិវឌ្ឍន៍ ជាតំបន់សេដ្ឋកិច្ចពិសេស

0

កំពត; នៅថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ មានប្រជាព លរដ្ឋ ជាច្រើន គ្រួសារ រស់នៅភូមិ ព្រែក អំពិល ឃុំ កោះតូច ស្រុក ទឹកឈូ ខេត្តកំពត ផ្ទុះការតវ៉ា ខណ:ពេល លោក មាស ប៊ុនឡី បំរើការងារនៅក្រសួង ការពារជាតិ កំពុងប្រើប្រាស់ សិទ្ធិអំណាច យកគ្រឿងចក្រ ចូលមកឈូសឆាយ រំលោភបំពានលើដីធ្លី ស្របច្បាប់ របស់ក្រុមហ៊ុន (ធូដេ បូកគោ ឌីវេឡុបមេន) ដែលទទួលសិទ្ធវិនិយោគពីរដ្ឋាភិបាល នៅតំបន់ សេដ្ឋកិច្ចពិសេស មានចំនួន ១០០ ជាងហិតា ដែលបានមកពីរ ប្រមូលទិញ ដីពីរ ប្រជាជន យ៉ាងស្របច្បាប់ យោងតាម ការរៀប រាប់ពីរលោក ឧកញ៉ាតឹក ង៉ូយ ជាអ្នកតំណាងឲ្យក្រុមហ៊ុន (ធូដេ បូកគោ ឌីវេឡុបមេន) បានឲ្យដឹងថា លោក មាស ប៊ុន ឡី បានចូលមក កាន់កាប់ និង រុករានទន្ទ្រាន យកដីក្រុមហ៊ុន របស់ លោក ជាងមួយឆ្នាំមកហើយ នឹងបានយកកម្លាំង យោធាមកដាក់ ប៉ារ៉ាសលើដី ក្រុមហ៊ុន របស់លោក ដែលទទួលបានសិទ្ធ វិនិយោគ ពីរដ្ឋាភិបាល ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បី អភិវឌ្ឍន៍ ជាតំបន់សេដ្ឋកិច្ច ពិសេស ឲ្យមានរោងចក្រ បូករួមទាំងតំប ន់ទេសចរណ៍ទៀតផង។

លោក ឧកញ៉ាតឹក ង៉ូយ ជាអ្នកតំណាង ឲ្យក្រុម ហ៊ុន (ធូដេ បូកគោ ឌីវេឡុបមេន បានបន្តទៀតថា រយៈពេល ជាងមួយឆ្នាំ មកហើយ ដែល លោកមាមាស ប៊ុន ឡី បានចូលមក ទន្ទ្រានយកដី ក្រុម ហ៊ុ ន របស់ លោក តាមពិតទៅ លោក មាស ប៊ុន ឡី កាលពីមុន មានទំនាស់ ជាមួយលោក ឧកញ៉ា វិញ ហួរ ឯណោះទៅវិញទេ ប៉ុន្ដែដោយសារ លោក ឧក ញ៉ា វិញ ហួរ បានសម្រូបសម្រួល ជាមួយ លោកមាស ប៊ុន ឡី ត្រូវ រូវគ្នា វិញទើប មកបំពានយកដីក្រុមហ៊ុន របស់លោក តែម្ដងទៅ។

ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ បានអះអាងថា ដីធ្លីខាងលើនេះ មានចំនួនជាង១០០ ហិកតា ដែលពួកគាត់ ទាំងអស់គ្នា បានលក់ទៅឲ្យ លោក ជឹម ផល ជាយូ ឆ្នាំណាស់ មកហើយ លោក ជឹម ផល បានលក់បន្តឲ្យ ទៅក្រុមហ៊ុនចិន កន្លងមកមិន ដែល មានបញ្ហាអ្វីនោះទេ ប្រជាពលរដ្ឋ រស់នៅភូមិ ព្រែកអំពិល ឃុំ កោះតូច ស្រុកទឹកឈូ ខេត្តកំពត សូមសំណូមពរដល់ឯកឧត្ដម ជាវ តាយ អភិបាល នៃ គណៈ អភិបាល ខេត្ដកំពត និង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សូមមេត្ដាជួយអន្តរាគ មន៍ និងដោះស្រាយ ករណីវិវាទដីធ្លីមួយនេះផង។

លោក មាស ប៊ុនឡី សូមបដិសេធ ព័ត៌មានមួយនេះ វាជារឿង មិនពិតនោះទេ លោក បានបញ្ជាក់ ឲ្យដឹងថា ដីដែលនៅចំណុច ភូមិ ព្រែកអំបិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ជាដីរបស់ លោក ហើយ លោកមិនបាន ទៅរំលោភបំពាន យកដីរប ស់ ប្រជាពលរដ្ឋ ឬក៏ដីក្រុមហ៊ុន ចិននោះទេ គឺជាដី របស់លោក ពិតប្រា កដ លោក មានឯក សារគ្រប់ គ្រាន់ មិនមែនដូចពាក្យ លោក តឹក ង៉ូយនិង ប្រជា ពលរដ្ឋចេះ តែនិយាយនោះទ លោក មាស ប៊ុន ឡី បានបន្តទៀតថា ជឹម ផល បានទិញដីលោក មាស ប៊ុន ឡី ហើយ លោកមាស ប៊ុន ឡី ក៍បានទិញពីលោកថាន់សុីណា (ក្រុមហ៊ុនខេមឡែន)
ហើយក្រោយមក លោក ជឹម ផល លោក
នុត រំដួល និងលោក វណ្ណី បានមកទិញដីពីលោក មាស ប៊ុន ឡី ប្រមាណ ជាង ១០០ហិតតា តែពួកគាត់បានធ្វើ កិច្ចស ន្យា លក់ទិញហើយ គាត់និយាយថា យកទៅឲ្យគ្នារបស់ គាត់មើលសិន ដើម្បីកក់ លុយ ចំនួន2ម៉ឺនដុល្លារ ប៉ុន្តែលុយនោះមិនបានដាក់កក់ទេ ហើយពួកគាត់ក៏យកកិច្ចសន្យានោះគេច ពីលោក មាសប៊ុន ឡីបាត់ទៅ រហូតដល់រយៈពេល 5 ទៅ 7 ឆ្នាំក្រោយមក ទើបគាត់មករៀបចំដីហ្នឹង ក្នុងអំឡុងឆ្នាំ 2015 ដើម្បីយកទៅលក់ឱ្យលោក តឹក ង៉ូយ ហើយអំឡុងពេលនោះ លោក មាស ប៊ុន ឡី គាត់ជាប់រវល់ នៅឯខេត្ត ព្រះវិហារ លោក មាស ប៊ុន ឡីបានបញ្ជាក់ ឲ្យដឹងទៀតថា លោក ជឹមផល មិនមែនទិញដីនោះ ពីប្រជាពលរដ្ឋទេ លោក ជឹម ផល ទិញពីលោក មាសប៊ុនឡី
ហើយលោក ជឹម ផល ធ្វើឯកសារបន្លំ ហើយក៏គេចខ្លួនបាត់ទៅ ស្រាប់តែពេល នេះ ទើបចេញមុខ មកតវ៉ាថា ដីនេះគាត់បានទិញ ពីប្រជាពលរដ្ឋទៅវិញ នេះជារឿងមិនពិតនោះទេ។