ពត៌មានចុងក្រោយខណះអ្នករងរបួសបានបញ្ជាក់ប្រាប់សត្ថកិច្ចអំពីសោកនាដកម្ម​រន្ទះបាញ់ពេល​កំពុង​ផឹកស៊ី​បានស្លាប់រហូតដល់៧នាក់ហើយចំណែក៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ

0

ខេត្តបាត់ដំបង÷សោនាដកម្មក្នុងហេតុការរន្ទះបាញ់រហូតមកដល់ពេលនេះសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា÷មានជនរងគ្រោះចំនួន៧នាក់ហើយត្រូវបានបាត់បង់ជីវិតចំណែក៣នាក់ទៀតកំពុងសម្រាកព្យាបាល។ដែលហេតុការនេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី​ព្រលប់ថ្ងៃ​ទី​១៧ខែកញ្ញាឆ្នាំ​២០២០ស្ថិត​នៅ​ភូមិ​បឹង​ធ្មួ​ញឃុំ​ព្រែកជីកស្រុក​រុក្ខ​គិរី​ខណះដែលជនរងគ្រោះទាំងអស់កំពុងជួបជុំគ្នាផឹកសុីជុំបងប្អូនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។សេចក្ដីរាយការចុងក្រោយពីសមត្ថកិច្ចបានឱ្យដឹងថា÷ពលរដ្ឋដែលបាត់បង់ជីវិតទាំង៧​នាក់​ខាងលើ​នេះ​រួមមាន៖១/ឈ្មោះយ៉ុ​ម.ញ៉ឹ​បភេទ​ប្រុសអាយុ​៥៦​ឆ្នាំជា​ម្ចាស់ផ្ទះត្រូវ​បាត់បង់​ជីវិត​។២/ឈ្មោះជា.សុខ​ណាភេទ​ស្រីអាយុ​៥៦​ឆ្នាំជា​ប្រពន្ធត្រូវ​បាត់បង់​ជីវិត​។៣/ឈ្មោះយ៉ុ​ម.ចរិយាភេទ​ស្រីអាយុ​២៥​ឆ្នាំជា​កូន​ម្ចាស់ផ្ទះត្រូវ​បាត់បង់​ជីវិត​។៤/ឈ្មោះយ៉ុ​ម.រ៉ា​វុ​ធភេទ​ប្រុសអាយុ​២៦​ឆ្នាំជា​កូន​ម្ចាស់ផ្ទះត្រូវ​បាន​បាត់បង់​ជីវិត​។៥/ឈ្មោះអន.វិ​នភេទ​ប្រុសអាយុ​២៧​ឆ្នាំជា​អ្នក​រស់នៅ​ខេត្តបាត់ដំបងបាត់បង់​ជីវិត​។៦/ឈ្មោះធី.ភេទ​ប្រុសអាយុ​៥០​ឆ្នាំអ្នក​នៅ​បាត់ដំបងត្រូវ​បាត់បង់​ជីវិតនឹងទី៧អ្នកស្លាប់ចុងក្រោយមានឈ្មោះហួត.ហុងភេទ​ប្រុសអាយុ​៤៨​ឆ្នាំអ្នក​នៅ​បាត់ដំបងត្រូវ​បាត់បង់​ជីវិត​ដោយរងរបួសធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន។
ចំណែកអ្នករងរបួសធ្ងន់ធ្ងរទាំង៣នាក់ផ្សេងទៀតរួមមាន៖១/ឈ្មោះវឿ​ន.វុ​ត្ថាភេទ​ប្រុសអាយុ​៤១​ឆ្នាំអ្នក​នៅ​បាត់ដំបងរង​របួសធ្ងន់​។២/ឈ្មោះសើក.សារស់ភេទ​ប្រុសអាយុ​៤០​ឆ្នាំអ្នក​នៅ​បាត់ដំបងរង​របួសធ្ងន់និង​ទី៣ឈ្មោះឃឿ​ត.សំណាងភេទ​ប្រុសអាយុ​២៥​ឆ្នាំរស់នៅ​កន្លែង​កើតហេតុខាងលើក៏រង​របួសធ្ងន់​ផងដែរ។ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថាហេតុការដ៏រន្ធត់នេះបានកើតឡើងខណៈពេលដែលជនរង​គ្រោះ​ទាំងអស់​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជួបជុំ​គ្នា​នៅ​លើ​បង់​ថ្ម​ខាង​មុខ​ផ្ទះពេលព្រលប់ដោយមានសភាពងងឹតក៏ដាក់ភ្លើងសូឡាបំភ្លឺស្របពេលមានភ្លៀងរលឹមតិចៗនឹងមានភ្លេកបន្តោលនឹងផ្គរផងដែរ។ខណៈពេលនោះអំពូលសូឡាបានដាច់ខ្សែលែងភ្លឺម្ចាស់ផ្ទះក៏បានទៅពិនិត្យមើលនឹងយកខ្សែដែលដាច់មកតវិញខណះដែលកំពុងតក៏ស្រាប់តែរន្ទះបានបាញ់ចំតុអង្គុយផឹកស៊ីបណ្ដាល​ឱ្យ​មនុស្ស​ដួកដេកទាំងអស់គ្នាតែម្តង។
បើតាមអ្នកនៅមានជីវិតក្នុងហេតុការខាងលើបានអោយដឹងដែរថា÷មុនកើតហេតុមានមនុស្សជាង១០នាក់សរុបទាំងក្មេងៗលុះមានភ្លៀងរលឹមក្មេងៗនាំគ្នាចាកចេញទៅជ្រកភ្លៀងក្រោមផ្ទះបានតែបន្តិចក៏រន្ទះបាញ់តែម្តងស្របពេលម្ចាស់ផ្ទះកំពុងតខ្សែភ្លើងផង។បច្ចុប្បន្នសាច់ញ្ញាតិនឹងក្រុមគ្រួសារសពបានដឹកសពទៅកាន់លំនៅឋានរៀងៗដើម្បីធ្វើបុណ្យតាមប្រពៃណី។ចំណែកសពគ្រួសារម្ចាស់ផ្ទះទាំង៤នាក់ត្រូវបានសាច់ញាតិនិងអ្នកភូមិរៀបចំធ្វើបុណ្យ​នៅ​ក្នុង​វត្ត​មួយ​នៅ​ក្នុងភូមិ៕សៅ សារិទ្ធ