លោកគួច  ចំរើន ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពទឹកជំនន់នៅតំបន់ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ខណៈពេល ស្ថានភាពទឹកជំនន់នៅតែបន្ត លិច លុង លោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ បាន ដឹកនាំ មន្រ្តីក្រោម ឱវាទចុះពិនិត្យ ដោយ ផ្ទាល់ ស្ថានភាព ទំនប់ អាងទឹក ធម្មជាតិ មួយ កន្លែងស្ថិតក្នុង ឃុំសំរុង ស្រុកព្រៃនប់ដែលបាន បាក់ទំនប់ ដោយ ឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល)បង្ករ ឲ្យមានភាពលិច លុងភូមិដ្ឋាន  ផ្ទះសម្បែង ប្រជាពលរដ្ឋ នាយប់ ថ្ងៃទី ១៧ កន្លងទៅ។

.លោក   គួច ចំរើន  បានមានប្រសាសន៏ថារហូត មកដល់ពេលនេះ ជំនន់ទឹកភ្លៀងដូចជាបាន ថមថយ ខ្លះទៅវិញខ្លះហើយ  ចំណែក ប្រជាពលរដ្ឋ ដែលភាគច្រើន រស់នៅតំបន់ទំនាប ក៏ត្រូវបាន ធ្វើការជម្លៀស មកកាន់ទីទូលសុវត្ថិភាពអស់ហើយ ។ចំណែក សត្វពាហណៈ ខ្លះ មិនទាន់ រកទីកន្លែង ទីទូល បាននៅឡើយទេ ដូច្នេះ លោក បាន បញ្ជា ឲ្យ  អភិបាល ស្រុកព្រៃនប់រៀបចំបន្តដោយសហការ ជាមួយកងកម្លាំង ស្រុក ព្រៃនប់ ផ្ទាល់ ក្នុងដោះស្រាយបញ្ហា នេះនិងដាក់កម្លាំង ដើម្បី តាមដាន និង ត្រៀម ចាំ នៅចំណុច ស្ពាន សំរុង ដើម្បី ការពារ ហានិភ័យ ដោយ ប្រការ ណាមួយ ជាបន្ត ។

.គួរបញ្ជាក់ផងដែរ ថាឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល)បានបង្ករ ជាជំនន់ទឹកភ្លៀងបានចាប់ផ្តើម នៅវេលា យប់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២០ ធ្វើឲ្យ លំនៅដ្ឋាន ផ្លូវ ថ្មល់ មួយចំនួនខេត្តព្រះសីហនុ ទទូលរងគ្រោះ លិច លុង រហូត បង្ករ មាន មនុស្សស្លាប់ ផងដែរ ។ ក្នុងនោះស្រុកព្រៃនប់ បានទទូលរងគ្រោះ ខ្លាំងក្លាជាងគេ  ចំណែក ឯ ស្រុក ស្ទឹងហាវ និង ស្រុកកំពង់សីលា ក៏ដូចជា ទីប្រជុំជនក្រុងព្រះសីហនុ មិនមានបញ្ហារអ្វីធំដុំទេ គឺ គ្រាន់មាន ការជន់លិចផ្លូវ មួយចំនួន និង បាក់រលំដើមតិច តូច ប៉ុណ្ណោះ។

.សំរាប់ស្រុកព្រៃនប់ បើតាម របាយការ បានបញ្ជាក់ថា តំបន់ ដែល ត្រូវជន់លិច រូមមាន ទី ១-ឃុំវាល រេញ.ទី២-ឃុំសំរុង.ទី៣-ឃុំអណ្តូងថ្ម.ទី៤-ឃុំទួលទទឹង.ទី៥-ឃុំព្រៃនប់ .ឃុំសាមគ្គី និងឃុំមួយ ចំនួនទៀត ក្នុងនោះ ឃុំសាមគ្គី ផ្លូវមួយចំនួនត្រូវបាន រដ្ឋបាលស្រុក ប្រកាស់បិទ ផ្អាកការធ្វើដំណើរ ជាបណ្តោះ អសន្ន ដោយសារ តែ ផ្លូវទាំងនោះ ត្រូវទឹកជន់លិច មិនអាចធ្វើដំណើរបាន។ចំណែកឃុំសំរ៉ុង ដែលទទូលរងគ្រោះ ខ្លាំងជាគេនោះ រដ្ឋ បាលស្រុក ក៏បាន បញ្ជាក់ផងដែរថា ក្នុង យប់ថ្ងៃទី១៧ ដែលជាការចាប់ផ្តើម នៃឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) នោះ បានឲ្យបង្ករ ក្មេង ស្រីម្នាក់អាយុ ១ឆ្នាំ​កន្លះ ស្លាប់ ដោយសារទឹក ហូរខ្លាំង គួច នាំយកទៅ  រហូត ព្រឹក ឡើង ថ្ងៃទី១៨ ទើប រកឃើញសាកសព។ ក្នុង នោះ ប្រជាពលរដ្ឋ ដែល រស់នៅជិត អាងទឹកធម្មជាតិ មានមុខ របរ ចិញ្ចឹមត្រី ដូជាត្រី ដៀប .ត្រីអណ្តែង និង កង្កែប បានទទូលរងគ្រោះ ខាតបង់ អស់ត្រីសរុប មិនតិចជាង៧តោន នោះទេ ដោយសារ ការបាក់ទំនន់អាងទឹកធម្មជាតិយ៉ាងគំហុក បង្ករជន់លិច ស្រះចិញ្ចឹមត្រី របស់ពួកគាត់ នេះបើតាម ការអះអាងរបស់ មន្រ្តីរដ្ឋបាលស្រុកព្រៃនប់ និង មន្រ្តីជល់ផល។

. ដោយឡែក នៅស្រុក ស្ទឹងហាវ វិញក៏មានករណី ស្រដៀងគ្នានេះដែរ ដោយ ត្រីស្ពុងជាប្រភេទ ត្រី សមុទ្រ ជាត្រីចិញ្ចឹម របស់បងប្អូនប្រជាពលរដ្ឋ សហគមន៏ ស្ថិត ក្នុងភូមិ ទំនប់រលក (តំបន់ព្រែក បី)មានចំនួន ជា ច្រើនតោន ក៏ត្រូវ ពុលទឹកភ្លៀង ងាប់ អស់ ផងដែរ  គឺ ពុលខណៈទឹកភ្លៀងហូរចាក់ យ៉ាងគំហុកចូលទៅ សមុទ្រ តំបន់ ចិញ្ចឹម ត្រី។ ចំណែក នៅស្រុកកំពង់សីលា វិញ រហូត មកដល់ពេល នេះ ស្ថានភាព ទឹកជនលិច នៅមិនទាន់ មានបញ្ហារ អ្វីនោះទេ ហើយ សំរាប់ កំណាត់ ផ្លូវជាតិ៤ ត្រង់ចំណុច ស្ពានស្ទឹង សំរោង ដែល តែងតែ ត្រូវទឹក ជន់ លិចក្នុងពេល កន្លងមកនោះ ក៏មិនមាន បញ្ហារ អ្វីដែរ គឺ អាច ធ្វើដំណើរ ទៅមកបានជាធម្មតា។

ជាមួយនិងបញ្ហារនេះ  យោងតាមសេចក្តី ជូន ដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថាន ភាពរបស់ព្យុះទី ១១ ឈ្មោះ នូល (NOUL)។ ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាច មានភ្លៀង ធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ រដ្ឋបាលខេត្តក៏បាន ចេញសេចក្តីជួនដំណឹងភ្លាមៗផងដែរ  ទៅដល់ ជូនសាធារណជន ក៏ដូចជា ម្ចាស់អាជី វកម្ម និងអ្នកធ្វើ ដំណើរតាម កាណូត ទេសចរណ៍ និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ពិសេសបង ប្អូន ប្រជា នេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជា បណ្តោះ អាសន្ន ដើម្បីចៀស វាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕នាគសមុទ្រ